26/08/2016 11:08 GMT+7 Email Print Like 0

ប្រធានរដ្ឋសភាវៀតណាមជួបសន្ទនាជាមួយបណ្ដាឯកអគ្គរដ្ឋទូតនិងប្រធានស្ថាប័នដំណាងរបស់វៀតណាមនៅឯបរទេស


ប្រធានរដ្ឋសភាវៀតណាមជួបសន្ទនាជាមួយបណ្ដាឯកអគ្គរដ្ឋទូត
និងប្រធានស្ថាប័នដំណាងរបស់វៀតណាមនៅឯបរទេស

ក្រសួងការបរទេសវៀតណាមបំពេញល្អភារកិច្ចសេនាធិការអោយ​រដ្ឋសភា រដ្ឋាភិបាល ក្នុងការងារកសាងនិងសុក្រិត​ប្រព័ន្ធច្បាប់ ដើម្បីអនុវត្តគោលនយោបាយកិច្ចការបរទេសរបស់បក្សនិងរដ្ឋ ពង្រឹងនិងពង្រីកទំនាក់ទំនងរវាង​រដ្ឋសភាវៀតណាមជាមួយសភាប្រទេសនានា។ នេះជាការបញ្ជាណែនាំរបស់​ប្រធានរដ្ឋសភាវៀត​ណាម​លោក​ស្រី Nguyen Thi Kim Ngan នៅក្នុង​ជំនួបសន្ទនាជាមួយបណ្ដាឯកអគ្គរដ្ឋទូតនិងប្រធានស្ថាប័នដំណាងរបស់វៀតណាម នៅឯបរទេស ក្នុងក្នុងឱកាសចូលរួមសន្និសីទកិច្ចការបរទេសលើកទី​២៩។ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan ក៏បានស្នើអោយ​បណ្ដាឯកអគ្គរដ្ឋទូតនិងប្រធានស្ថាប័នដំណាងត្រូវការពារសិទ្ធិនិងផលប្រយោជន៍របស់ជនវៀតណាមនៅឯបរទេសដោយជំរុញការអភិរក្សនិងផ្សព្វផ្សាយ​អត្តសញ្ញាណវប្បធម៌​វៀត​ណាម​ទៀតផង៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាអត្ថបទបានផ្សាយ