02/02/2016 10:27 GMT+7 Email Print Like 0

ប្រធានរដ្ឋសភាលោក Nguyen Sinh Hung ជួប​មុខ​បណ្ដា​សមាជិក​សភា​ក្នុង​ដំណាក់​កាល​នានា​


ប្រធានរដ្ឋសភាលោក Nguyen Sinh Hung ជួបមុខបណ្ដាសមាជិកសភាក្នុងដំណាក់កាលនានា

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី២០១៦ នាព្រឹកថ្ងៃទី១ ខែកុម្ភះ ឆ្នាំ២០១៦ នៅ​ទីក្រុង​ហាណូយ គណៈ​កម្មាធិ​ការ​អចិន្ត្រៃយ៍​រដ្ឋសភា បានរៀបចំជំនួបប្រាស្រ័យរវាង​ថ្នាក់ដឹកនាំរដ្ឋ​សភា ជាមួយដំណាង​សមាជិក សមាជិកា​សភា​ក្នុង​ដំណាក់​កាលនានា។ នៅទី​នេះ ប្រធានរដ្ឋសភា លោក Nguyen Sinh Hung បាន​លើកច្បាស់ថា៖ រដ្ឋសភា នីតិកាលទី​១២ បាននិងកំពុងពង្រឹងនិង​ពង្រីក​ សមិទ្ធិផលធំធេងនានា​របស់​បណ្ដាថ្នាក់​ដឹក​នាំ សមាជិក សមាជិកា​សភា ក្នុង​អាណត្តិ​មុនៗ ដើម្បីផ្លាស់​ប្តូរថ្មីជានិច្ច លើកកំពស់ប្រសិទ្ធិភាព សកម្មភាពរបស់​ស្ថានប័ន​រដ្ឋខ្ពស់​បំផុត។ ប្រធាន​រដ្ឋសភា លោក Nguyen Sinh Hung មានគោលបំណងថា៖ នាពេលខាង​មុខ​នេះ បណ្ដា​សមាជិក សមាជិកា​​សភាព្រឹទ្ធា​ចារ្យ បន្តយកចិត្តទុកដាក់ រួមវិភាគ​ទានជាកម្លាំង​កាយចិត្ត និងបទពិសោធន៍របស់​ខ្លួន រួមជា​មួយ​សមូហភាព​ថ្នាក់​ដឹកនាំរដ្ឋ​សភា លើកកំពស់ថែមទៀតនូវ ប្រសិទ្ធិ​ភាពសកម្មភាពរបស់រដ្ឋសភា​ឆ្លើយតប​នឹង​គោល​បំណង​ប្រាថ្នា និងការ​ជឿជាក់របស់បក្ស និងអ្នកបោះឆ្នោត​ក្នុងទូទាំងប្រទេស៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ