23/06/2016 10:15 GMT+7 Email Print Like 0

ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan អញ្ជើញ​បំពេញ​ទស្សនកិច្ច​ការ​ងារ​នៅខេត្ត​ Bac Kan​


ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan អញ្ជើញបំពេញទស្សនកិច្ចការងារនៅខេត្ត Bac Kan

នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi​ Kim Ngan និង​ក្រុម​ការងារ​បាន​អញ្ជើញជួប​ធ្វើការ ជាមួយថ្នាក់ដឹកនាំខេត្ត Bac Kan​អំពីស្ថានភាព​សេដ្ឋកិច្ច​សង្គម​និង​ការអនុវត្ត​កម្ម​វិធី​គោលដៅជាតិ ស្តីពីការ​កសាង​ជនបទថ្មី។ ថ្លែងមតិក្នុងជំនួបនេះ លោកស្រី Nguyen Thi Kim Ngan បានចាត់​ទុក​ថា​ខេត្ត Bac Kan ជាខេត្តព្រៃភ្នំពិសេសក្នុងប្រទេស ដែលមានចំនួនប្រ​ជាជននៅក្រោម​៥សែន​នាក​។ លោក​ស្រីមានអនុសាសន៍ថា ខេត្ត Bac Kan ត្រូវ ផ្តោតសំខាន់ទៅ​លើការងារ​អភិវឌ្ឍន៍​ផ្លូវ​គមនាគមន៍ ផ្លូវល្បឿន​លឿន​សម្រាប់ អភិវឌ្ឍន៍សេដ្ឋកិច្ច​តំបន់។ រួមជា​មួយគ្នានោះ ខេត្ត​ក៏ត្រូវ​ធ្វើឲ្យ​បាន​ល្អការ​ងារ​សន្តិសុខ​សង្គម កាត់​បន្ថយ​ភាពក្រីក្រ ផ្សាភ្ជាប់ការកសាងជនបទថ្មី ជាមួយនឹងផលិតកម្ម​របស់ប្រជាជន ព្រម​ទាំង​យក​ចិត្ត​ទុកដាក់​លើការ​ងារ​បណ្តុះបណ្តាល​វិជ្ជាជីវៈ សម្រាប់ជនរួមជាតិជាជន​ជាតិភាគតិចទៀតផង។

​នាពេលរសៀលថ្ងៃដដែល ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan​បានអញ្ជើញ​ជួបធ្វើការ ជាមួយ​ថ្នាក់​ដឹក​នាំស្រុ​ក Cho Moi ទៅសាកសួរ សុខ ទុកនិង​ជូនអំណោយសម្រាប់​គ្រួសារ​វីរៈអ្នកម្តាយ និង​គ្រួសារយុទ្ធជន​ពិការផង​ដែរ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ