02/12/2016 09:30 GMT+7 Email Print Like 0

ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan ជួបសម្តែងការគួរសមប្រធានាធិបតីវេណេហ្ស៊ុយអេឡា


ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan ជួបសម្តែងការគួរសម
ជាមួយប្រធានាធិបតីវេណេហ្ស៊ុយអេឡាលោក Nicolas Maduro

នារសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៥ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan រួមជាមួយគណៈ​ប្រតិភូជាន់បក្សនិងរដ្ឋវៀតណាមបានចាកចេញពីរដ្ឋធានីឡាហាវ៉ាន់ប្រទេសគុយបា បញ្ចប់ដំណើរទស្សនកិច្ចចូលរួមពិធីគោរពវិសញ្ញាណក្ខន្ធអគ្គមគ្គុទេសគុយបា Fidel Castro។

មុននោះ នៅរដ្ឋធានីឡាហាវ៉ាន់ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញជួបសម្តែងការគួរសមប្រធានាធិបតីសាធារណរដ្ឋវេណេហ្ស៊ុយអេឡា លោក Nicolas Maduro។​ នៅក្នុងជំនួបនេះ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានឯកភាពថា នាពេលខាងមុខ ភាគីទាំងពីរនឹងសកម្មអនុវត្តរាល់កិច្ចព្រមព្រៀងរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរសំដៅបង្កើនតម្លៃប្រាក់ពាណិជ្ជកម្មទ្វេភាគី។ ភាគីទាំងពីរក៏បានអះអាងថា នឹងបន្តរឹតបន្តឹងកិច្ចសហប្រតិបត្តិការនិងគាំទ្រគ្នាទៅវិញទៅមកលើបណ្តាអង្គការអន្តរជាតិនិងវេទិកានានាដែល​ប្រទេសទាំងពីរជាសមាជិកភាព។ ក្នុងថ្ងៃដដែល ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan ក៏បានអញ្ជើញទទួលជួបជាមួយវីរៈជនស្នេហាជាតិរបស់គុយបា លោក Antonio Guerrero ផងដែរ៕

តាម VOV5-វិទ្យុសម្លេងវៀតណាម


បណ្តាអត្ថបទបានផ្សាយ