12/12/2016 09:42 GMT+7 Email Print Like 0

ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan ជួបសន្ទនាជាមួយប្រធានាធិបតីឥណ្ឌាលោក Pranab Mukherjee

នារសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៦ ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានអញ្ជើញ​ជួប​សន្ទនា​ជាមួយប្រធានាធិបតីឥណ្ឌាលោក Pranab Mukherjee។ នៅទីនេះ លោកស្រី Nguyen Thi Kim Ngan បាន អះអាងថា វៀតណាមជានិច្ចកាលគាំទ្រគោលនយោបាយ “ឆ្ពោះទៅខាងកើត” និងការបង្កើនវត្តមានរបស់ឥណ្ឌា​ នៅតំបន់អាស៊ីអាគ្នេយ៍។ក្នុងឱកាសនេះដែរ ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានថ្លែងអំណរគុណនិងវាយ តំលៃខ្ពស់ចំពោះគោលជំហសកម្មរបស់ឥណ្ឌាស្ដីអំពីបញ្ហាសមុទ្រខាងកើត។ 


ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញជួបសន្ទនាជាមួយប្រធានាធិបតីឥណ្ឌា
លោក Pranab Mukherjee (រូបថត៖Trong Duc/TTXVN)

រីឯខ្លួនវិញ ប្រធានាធិបតីលោក Pranab Mukherjee ចាត់ទុកថា ឥណ្ឌានិងវៀតណាមចាំបាច់ត្រូវបង្កើនកិច្ចសហប្រតិបតិ្តការ​សេដ្ឋកិច្ច ជំរុញខ្លាំងថែមទៀតនូវវិធានការពន្លឿនពាណិជ្ជកម្ម បង្កើតបរិយាកាសងាយស្រួលសំរាប់វិនិយោគិន អនុវត្តន៍ប្រកបដោយជោគជ័យនូវគោលដៅបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឲ្យទទួលបាន​១៥​ពាន់​លាន​ដុល្លាអាមេរិកនាឆ្នាំ២០២០។  នាថ្ងៃដដែល ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានអញ្ជើញ
ជួប​សន្ទនាជាមួយសមាជិកមូលនិធិឥណ្ឌានៅរដ្ឋធានី ញូវដេលី។ថ្លែងមតិនៅទីនេះ លោកស្រី Nguyen Thi Kim Ngan មានគោលបំណងថា នាពេលខាងមុខ ប្រទេសទាំងពីរនឹងបើកទូលាយកិច្ចសហប្រតិបតិ្តការលើវិស័យថ្មីៗដូច​ជាប្រើប្រាស់ថាមពលបរិមាណូ ដើម្បីសន្តិភាព ស្រាវជ្រាវនិងប្រើប្រាស់អវកាស ដើម្បីសន្តិភាព ក៏ដូចជាវិស័យបច្ចេកវិទ្យាខ្ពស់មួយចំនួនផ្សេងទៀត។ លោកស្រី Nguyen Thi Kim Ngan សង្កត់ធ្ងន់ថា ឥណ្ឌាជាដៃគូមួយក្នុងចំ​ណោម​ដៃគូពាណិជ្ជកម្មធំបំផុតរបស់វៀតណាមដោយមានទំហំពាណិជ្ជកម្មទ្វេភាគីទទួលបាន ៥ ពាន់ ៥ រយលាន ដុល្លាអាមេរិកក្នុងមួយឆ្នាំ។ 

រីឯខ្លួនវិញ សមាជិកគណៈនាយកមូលនិធិឥណ្ឌា រដ្ឋមន្រ្តីក្រសួងផ្លូវដែកឥណ្ឌាលោក Suresh Prabhu ចាត់ទុកថា ភាគីទាំងពីរមានវិស័យសហប្រតិបតិ្តការសក្ដានុភាពជាច្រើន។ដំណើរទស្សនកិច្ចនៅឥណ្ឌារបស់លោកស្រីប្រធានរដ្ឋសភានឹងជាការចាប់ផ្ដើមនៃទំព័រថ្មីក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ នាថ្ងៃដដែល ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានអញ្ជើញទទួលជួបសន្ទនាជាមួយលោក Dinesh Kumar Sarraf ប្រធាននិងនាយកប្រតិបត្តិក្រុមហ៊ុនប្រេងឧស្ម័នឥណ្ឌា ONGC Videsh៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម


 

 


បណ្តាអត្ថបទបានផ្សាយ