08/10/2014 10:51 GMT+7 Email Print Like 0

ប្រធានរដ្ឋសភាកម្ពុជាសម្ដេចហេងសំរិន៖ វៀតណាមជាមិត្តភក្តិជិតខាងដ៏ល្អជានិច្ចរបស់កម្ពុជា


វៀតណាមជាមិត្តភក្តិជិតខាងដ៏ល្អជានិច្ចរបស់កម្ពុជា (vietnamplus.vn)

ថ្ងៃទី៦ខែតុលាឆ្នាំនៅទីស្ដីការរដ្ឋសភាកម្ពុជា ប្រធានរដ្ឋសភាកម្ពុជា សម្ដេចហេងសំរិនបាន
ទទួលជួបសន្ទនា ជាមួយឯកអគ្គរដ្ឋទូតវៀតណាមលោក Thach Du ដែលមកជួបសម្ដែងការ
គួរសមក្នុងឱកាសទទួលបេសកកម្មការទូតនៅកម្ពុជា។

តាមសម្ដេចហេងសំរិនថា ប្រទេសទាំងពីរមានសក្ដានុភាពជាច្រើនខាង សេដ្ឋកិច្ចដូចជាផ្លាស់
ប្តូរពាណិជ្ជកម្មវិនិយោគទេសចរណ៍ជាដើមត្រូវបានបន្ត សហប្រតិបត្តិការនិងអភិវឌ្ឍន៍។សម្ដេច
ហេងសំរិនមានបំណងថាគណៈកម្មាធិការទទួលបន្ទុកព្រំដែននៃប្រទេសទាំងពីរជំរុញដំណើរការ
បោះបង្គោលព្រំដែន ដើម្បីព្រំដែននៃប្រទេសទាំងពីរក្លាយទៅជាព្រំដេនសន្តិភាព មិត្តភាព សហ
ប្រតិបត្តិការ អភិវឌ្ឍន៍ ដើម្បីផលប្រយោជន៍នៃប្រទេសនីមួយៗ និងប្រទេសទាំងពីរ។ បណ្ដា
ស្ថាប័នចំណុះរដ្ឋសភាកម្ពុជាក៏ដូចជាស្ថាប័នផ្សេងៗ នឹងបន្តពូនជ្រុំជំរុញកិច្ច សហប្រតិបត្តិការ
រវាងប្រទេសទាំងពីរអភិវឌ្ឍន៍ឲ្យសក្តិសមនឹងទំនាក់ទំនង នយោបាយទ្វេភាគីនាបច្ចុប្បន្ន៕

 
                                                                             តាមVOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាអត្ថបទបានផ្សាយ