11/06/2015 11:20 GMT+7 Email Print Like 0

ប្រធានរដ្ឋសភាកម្ពុជាទទួលជួបសន្ទនាជាមួយប្រធានរដ្ឋសភាវៀតណាម

នារសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៥ ក្នុងឱកាសអញ្ជើញមកដល់រាជធានីភ្នំពេញ (​​កម្ពុជា) ចូលគោរព​វិញ្ញាណក្ខ័ន្ឌ ​​សម្តេច​អគ្គ​មហាពោធិ​សាល ជា ស៊ីម ​​ប្រធានព្រឹទ្ធសភា និង​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ប្រធាន​រដ្ឋសភាវៀតណាម លោក Nguyen Sinh Hung បានមានជំនួបសន្ទនាជាមួយប្រធានរដ្ឋសភាកម្ពុជា សម្ដេច​ហេងសំរិន។ នៅទីនេះ ប្រធានរដ្ឋសភា Nguyen Sinh Hung បានផ្ញើសេចក្ដីរំលែកមរណទុក្ខដ៏សែនក្រៀម​ក្រំ​របស់អគ្គលេខាបក្សកម្មុយនីស្តវៀតណាម លោក Nguyen Phu Trong ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung ចំពោះព្រះមហាក្សត្រ ប្រជាជន​កម្ពុជា​និង​ក្រុម​គ្រួសារ​នៃ​សព។ លោក Nguyen Sinh Hung បានវាយតំលៃខ្ពស់ចំពោះការរួមវិភាគទានរបស់សម្តេចជា ស៊ីម ចំ​ពោះ​ប្រទេស​ និងប្រជាជនកម្ពុជា។ ទន្ទឹមនឹងនោះ លោកក៏បានសង្កត់ធ្ងន់ថា៖ សម្តេចជា ស៊ីម បាន​រួម​វិភាគ​ដ៏​សែន​សំ​ខាន់ក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការលើ​គ្រប់​វិស័យ​រវាង​វៀត​ណាមនិងកម្ពុជា។ ប្រធានរដ្ឋសភាទាំងពីររូបសុទ្ធតែឯកភាពអំពីការបន្តពង្រឹងនិង​ពង្រីក​ទំនាក់​ទំនង​ទ្វា​ភាគី​ដ៏ល្អប្រសើរ មិត្តភាពប្រពៃណីកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ដើម្បី​ផល​ប្រយោជន៍​របស់ប្រជាជននៃប្រទេសទាំងពីរ រួមចំណែកសកម្មចូលក្នុងសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍នៅក្នុងតំបន់និងអន្តរជាតិ៕
 
តាម VOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាអត្ថបទបានផ្សាយ