20/11/2015 09:40 GMT+7 Email Print Like 0

ប្រធានរដ្ឋវៀតណាម Truong Tan Sang បញ្ចប់​ប្រកប​ដោយ​ជោគ​ជ័យ​ដំណើរ​ទស្សន​កិច្ច​ចូល​រួម​ APEC23

នៅខាងក្រៅសន្និ​សីទ APEC 23 ដែលបានប្រារព្វឡើងនៅទីក្រុង​ម៉ានីល ប្រទេសហ្វីលីពីន នាថ្ងៃទី១៩ខែវិច្ឆិកាឆ្នាំ២០១៥ ប្រធានរ​ដ្ឋវៀត​ណាម លោក Truong Tan Sang បានអញ្ជើញជួបសន្ទនា ជាមួយថ្នាក់ដឹកនាំ​នៃប្រទេស មួយ​ចំនួនដែល​ចូលរួមក្នុងសន្និសីទនេះ។

​នៅជំនួបជាមួយនាយករដ្ឋមន្ត្រីការណាដា Justin Trudeau ប្រធានរដ្ឋ លោក​Truong Tan Sang បាន​អះអាង​ថា វៀត​ណាម​ជានិច្ចកាលយកចិត្ត ទុកដាក់ទំនាក់​ទំនងជាមួយកាណាដា និងស្នើភាគីទាំងពីរមាន​វិធាន​ការ ជម្រុញ​កិច្ច​សហប្រតិ​បត្តិការទ្វេភាគី។


ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang ជាមួយថ្នាក់ដឹកនាំ APEC
ក្នុងជំនួបសន្ទនាមួយ

ទទួលជួប​ជាមួយនាយករដ្ឋមន្ត្រីប្រទេសឯករាជ ប៉ាពួញូហ្គីណេ Peter O’Neill​ លោក Truong Tan Sang បានចាត់​ទុក​ថា ដើម្បីជម្រុញទំនាក់ទំនង ទ្វេភាគី ភាគី​ទាំងពីរគប្បីចុះហត្ថលេខា​លើកិច្ចព្រមព្រៀងពន្លឿន​ពាណិជ្ជកម្ម យ៉ាង​ឆាប់ៗ។

​ក្នុងការផ្លាស់ប្តូរមតិជាមួយព្រះមហាក្សក្រប៊្រុយណេ Haji Hasanal Bolkiah​ លោក Truong Tan Sang បាន​ឯកភាព​ថា ប្រទេស​ទាំងពីរត្រូវរួម សហការជម្រុញ​កិច្ចសហប្រតិបត្តិការលើវិស័យ ជាសក្តានុភាពដូចជាប្រេង ឧស្ម័ន​ជាដើម​។

​ក្នុងថ្ងៃដដែល ប្រធានរដ្ឋ Truong Tan Sang និងប្រធានាធិបតីជីលី M. Bachelet បាន​ឯកភាព​គ្នា​រក្សានិ​ង​បង្កើន​នូវប្រ​សិទ្ធិភាព​ នៃបណ្តាយន្តការ សហប្រតិបត្តិការ​ទ្វេភាគី និងផ្លាស់ប្តូរគណៈប្រតិភូគ្រប់​ជាន់​ថ្នាក់។​


ប្រធានរដ្ឋTruong Tan Sang ក្នុងកិច្ចប្រជុំជាមួយសម្ព័ន្អភាពប៉ាស៊ីហ្វិក

ក្នុងជំនួបនាថ្ងៃទី១៩ខែវិច្ឆិកាឆ្នាំ២០១៥ ប្រធានរដ្ឋ Truong Tan Sang និងអនុប្រធា នាធិបតី​ឥណ្ឌូនេស៊ី Jusuf Kalla បាន​ព្រមព្រៀង​គ្នា ជម្រុញថែមទៀតទំនាក់ ទំនងដៃគូយុទ្ធសាស្ត្រ។

​ក្នុងឱកាសចូលរួមសន្និសីទ APEC 23 នេះ ក៏ក្នុងថ្ងៃទី១៩ខែ​វិច្ឆិកា ប្រធាន​រដ្ឋ Truong Tan Sang និង​លោកជំទាវ រួមទាំង​គណៈប្រតិភូជាន់​ខ្ពស់​វៀត​ណាម បាន​ទៅសាកសួរសុខទុក្ខ និងជួបសំណេះសំណាលជាមួយមន្ត្រីស្ថាន ទូត​វៀត​ណាម​ប្រចាំនៅហ្វីលីពីន។ នាយប់ថ្ងៃតែមួយនេះ គណៈប្រតិភូបាន ចាកចេញពី​ទីក្រុង​ម៉ានីល បញ្ចប់​ប្រកប​ដោយជោគជ័យ​ដំណើរ​ទស្សនកិច្ច ចូលរួមសន្និសីទថ្នាក់​ដឹកនាំវេទិការសហប្រតិបត្តិការ​អាស៊ី-ប៉ាស៊ីហ្វិក៕

 

តាម VOV5 - វិទ្យុ​សម្លេង​វៀតណាម
 

បណ្តាអត្ថបទបានផ្សាយ