16/11/2016 10:03 GMT+7 Email Print Like 0

ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang អញ្ជើញ​ទៅបំពេញ​ទស្សន​កិច្ច​ជាផ្លូវការ​នៅគុយ​បា​


ប្រធានរដ្ឋវៀតណាម លោក Tran Dai Quangនិងលោកជំទាវ អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅគុយបា

ទទួលសេចក្តី​អញ្ជើញ​របស់ប្រធាន​ក្រុមប្រឹក្សារដ្ឋ និងក្រុមប្រឹក្សាគណៈ​រដ្ឋមន្ត្រី​គុយ​បា លោក​ Raul Castro នា​ថ្ងៃ​​ទី​១៥​ ខែវិច្ឆិកា ឆ្នាំ២០១៦ ប្រធានរដ្ឋវៀតណាម លោក​Tran Dai Quang និងលោកជំទាវ រួម​ទាំង​គណៈ​ប្រតិ​ភូ​​ជាន់​​ខ្ពស់​វៀតណាម បានអញ្ជើញ​ទៅ បំពេញ​ទស្សន​កិច្ច​ជាផ្លូវ​ការ​នៅ​សាធារណ​រដ្ឋ​គុយ​បា។ ដំណើរ​ទស្សន​កិច្ច​នេះ​ បាន​ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា។ ចាប់​ពីថ្ងៃបង្កើត​ទំនាក់​ទំនងការទូត​រហូត មក​ដល់​​​បច្ចុប្បន្ន ទំនាក់​ទំនងសាមគ្គី គាំទ្រគ្នាទៅវិញទៅមកនិងកិច្ចសហប្រតិ​បត្តិកា​រ លើគ្រប់​វិស័យ​រវាង​វៀត​ណាម​​និង​គុយបា​ត្រូវបាន​ពង្រឹង និងពង្រីកដោយឥត​ឈប់​ឈរ។ ដំណើរ​ទស្សន​កិច្ច​គុយ​បា​លើក​នេះ​របស់​លោក​ Tran Dai Quang គឺចង់​បង្ហាញ​ថា វៀត​ណាម​គោរព​និង​ប្តេជ្ញា​បន្ត​ពង្រឹង​ទំនាក់​ទំនង​សាមគ្គីភាព​និង​សហប្រ​​តិបត្តិ​ការ លើគ្រប់វិស័យ ជាមួយបក្ស រដ្ឋនិងប្រជាជននៃប្រទេសទាំងពីរ។ ក្នុងឱកាស​នេះ​ដែរ ថ្នាក់​ដឹក​នាំនៃ​​ប្រ​ទេសទាំង​ពីរ នឹងផ្លាស់ប្តូរ ឯកភាពនូវទិសដៅមួយចំនួនព្រម​ទាំង​ដាក់​ចេញ​វិធាន​ការ បង្កើន​ទំនាក់​ទំនង​​ទ្វេភាគី​នា​ដំណាក់កាល​ខាង​មុខ​។

​បញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅគុយបា ទទួលសេចក្តីអញ្ជើញរបស់ប្រធានា​ធិបតី ប៉េរូ ​លោក Fedro Paplo Kuczynsky ប្រធាន​រដ្ឋលោក​ Tran Dai Quang និង លោក​ជំទាវ​នឹង​អញ្ជើញ​ចូល​រួម​សប្តាហ៍​ជាន់​ខ្ពស់​លើក​ទី២៤ នៃវេទិកាសហប្រតិបត្តិការសេដ្ឋ​កិច្ច​អាស៊ី-ប៉ាស៊ីហ្វិក (APEC)ដែលបានរៀបចំ​ឡើង​នៅក្រុង​ Lima របស់ ប៉េរូ​ ចាប់​ ពីថ្ងៃ​ទី១៧​ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ​២០១៦​៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ