17/01/2017 10:20 GMT+7 Email Print Like 0

ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang អញ្ជើញ​ទទួល​ជួប​ ជាមួយ​នាយក​រដ្ឋមន្ត្រី​ជប៉ុន​ លោក​ Shizo Abe

នារសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧ នៅទី​ក្រុង​ហាណូយ អញ្ជើញ​ទទួល​ជួប​ជាមួយ​នាយករដ្ឋមន្ត្រី​ជប៉ុន លោក Shizo Abe ដែល​កំពុងបំពេញ​ទស្សនកិច្ច​ជា​ផ្លូវ​ការ​​នៅវៀតណាម ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បាន​សម្តែង ក្តីសប្បាយរីករាយដោយបានឃើញថា ទំនាក់ទំនងដៃគូយុទ្ធសាស្ត្ររវាងប្រទេស ទាំងពីរ​កំពុង​មាន​ការ​អភិវឌ្ឍ​​យ៉ាងខ្លាំក្លាលើគ្រប់វិស័យជាពិសេសគឺការជឿទុកចិត្ត នយោបាយ​ទៅវិញ​ទៅមក។ ប្រធានរដ្ឋ លោក Tran Dai Quang បានស្នើឲ្យភាគី​ទាំងពីរបន្ត​រឹតបន្តឹង​កិច្ច​សហប្រតិ​បត្តិការ​គាំទ្រ​គ្នាទៅវិញ​ទៅមក លើ​បណ្តា​វេទិកា​​អន្តរជាតិ។

 
ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang អញ្ជើញទទួលជួបជាមួយនាយករដ្ឋ មន្ត្រីជប៉ុនលោក Shizo Abe (រូបថតៈ vietnamplus)

នាយករដ្ឋមន្ត្រី លោក Shizo Abe ឲ្យដឹងថា ជប៉ុនយកចិត្តទុកដាក់ជាពិសេស លើដំណើរទស្សនកិច្ចវៀតណាម របស់​​ព្រះមហាក្សត្រ​ និង​ព្រះមហាក្សត្រី​ជប៉ុ​ន​គ្រោង​ នឹង​ប្រព្រឹត្តទៅនា​ខែមិនា​ខាងមុខ៕
 

តាម ​VOV5 -  វិទ្យុសំឡេង​វៀតណាម​

បណ្តាអត្ថបទបានផ្សាយ