27/06/2017 10:11 GMT+7 Email Print Like 0

ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang និងលោក​ជំទាវ​អញ្ជើញ​ទៅបំពេញ​ទស្សន​កិច្ច​ជាផ្លូវ​ការ​នៅ​សាធារណរដ្ឋ​បេឡារុស​


ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang និងលោកជំទាវអញ្ជើញទៅបំពេញទស្សនកិច្ច
ជាផ្លូវការនៅសាធារណរដ្ឋបេឡារុស

ទទួល​សេចក្ដីអញ្ជើញរបស់ប្រធានាធិបតីនៃសាធារណរដ្ឋបេឡារុសលោក Alexander Lukashenko នាព្រឹកថ្ងៃទី ២៦ ខែ​មិថុនា ឆ្នាំ​២០១៧ ប្រធារដ្ឋ លោក Tran Dai Quang និងលោកជំទាវ រួមទាំងគណៈ​ប្រតិភូជាន់ខ្ពស់​វៀតណាម​​បាន ចាកចេញពីទីក្រុងហាណូយ អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋបេឡារុស ចាប់ពីថ្ងៃ​ទី២៦ ដល់ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ ២០១៧។ ដំណើទស្សនកិច្ច​​ជាផ្លូវការនៅ សាធារណរដ្ឋ​បេឡារុស​របស់ប្រធា​រដ្ឋ លោក Tran Dai Quang និងលោកជំទាវមាន​អត្ថន័យដ៏សែន​សំខាន់អះ​អាងថា​វៀតណាម គោរពនិង​​មាន​បំណងចង់​​បង្កើនទំនាក់ទំនងទ្វេភាគី ជាមួយសាធារណរដ្ឋបេឡារុស ដោយឥតឈប់​ឈរ​បង្កើត​​កំលាំង​​ចលករ​ជំរុញ​​ទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យ។
 
បញ្ចប់ដំណើទស្សនកិច្ចជាផ្លូវការនៅបេឡារុស  ទទួលសេចក្ដី​អញ្ជើញរបស់ប្រធានាធិបតី នៃសហព័ន្ធរុស្ស៊ីលោក Vladimir Putin ប្រធារដ្ឋ លោក Tran Dai Quang និងលោកជំទាវ រួមទាំងគណៈប្រតិភូជាន់ខ្ពស់វៀតណាម នឹង​អញ្ជើញ​ទៅបំពញទស្សនកិច្ចជាផ្លូវការនៅសហព័ន្ធ រុស្ស៊ីចាប់ពីថ្ងៃទី២៨ ខែមិថុនា ដល់ថ្ងៃទី១ ខែកក្ដដា ឆ្នាំ ២០១៧៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​

បណ្តាអត្ថបទបានផ្សាយ