29/06/2015 09:20 GMT+7 Email Print Like 0

ប្រធានរដ្ឋវៀតណាម៖វិទ្យាស្ថាន Pasteur បន្តរួមវិភាគទានក្នុងវិស័យសុខាភិបាល បង្ការវៀតណាម

ថ្លែងមតិ​នៅពិធីទទួលប្រសិទ្ធនាមវីរៈពលករ ​របស់វិទ្យាស្ថាន Pasteur​ ទីក្រុងហូជីមិញ ភាគខាង​ត្បូង​​វៀត​​ណាម នាព្រឹក​ថ្ងៃទី២៨ខែមិថុនាឆ្នាំ​២០១៥ ប្រធានរដ្ឋវៀតណាម​លោក Truong Tan Sang បានលើកសរសើរ​រាល់ស្នាដៃ គុណ បំណាច់​ដ៏គង់​វង្ស​របស់កម្មា​ភិបាល និយោជិក និង​ពលករនៃ​វិទ្យាស្ថាន Pasteur ដោយបាន​ខំប្រឹង​ប្រែង​សំរេច​ល្អភារ​កិច្ច មានការ​រួមវិភាគ​ទានដ៏ធំធេង​ក្នុងវិស័យ សុខាភិបាលបង្ការរបស់​ប្រទេសជាតិ​ក្នុងអំឡុង៤០​ឆ្នាំកន្លង​ទៅ។

 ប្រធានរដ្ឋ Truong Tan Sang ប្រគល់គ្រឿងឥស្សរិយយសវីរពលករជូនវិទ្យាស្ថាន Pasteur

មុននោះ នាថ្ងៃទី១៧ខែមិថុនា នៅ​វិទ្យាស្ថាន Pasteur ទីក្រុងហូជីមិញបានប្រព្រឹត្ត​ទៅ​សន្និសីទ​វិទ្យាសាស្ត្រ​សុខាភិបាល​បង្ការឆ្នាំ​២០១៥ ក្រោមប្រធានបទ “ស្រាវជ្រាវវិទ្យា​សាស្ត្រដើម្បី​សុខភាព​សហគមន៍”។ នៅសន្និសីទ​នេះ របាយ​ការណ៍វិទ្យាសាស្ត្រ​ចំនួន៧១ បានប្រមូលផ្ដុំក្នុង​បញ្ហាសុខាភិបាល​សាធារណៈនានា ដែលកំពុង​ជះឥទ្ធិ​ពល​ទៅលើជីវភាពរស់ នៅរបស់ប្រជាជនដូចជាជំងឺគ្រុនឈាម និងជំងឺឆ្លង HIV ជំងឺរលាកថ្លើម​ជាដើម៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ