05/11/2014 09:27 GMT+7 Email Print Like 0

ប្រធានរដ្ឋវៀតណាម៖ប្រជាជនទាំងមូលសាមគ្គីឆ្លងការ លំបាកកសាងប្រទេសជាតិកាន់តែអភិវឌ្ឍន៍

នាព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅឃុំ An Thai ស្រុក Binh Luc  ខេត្ត Ha Nam ភាគខាងជើ​ង​​វៀត​ណាម បានប្រព្រឹត្តទៅទិវាបុណ្យមហាសាមគ្គីភាពប្រជាជាតិ។ ថ្លែងមតិនៅពិធីនេះ ប្រធាន​រដ្ឋ​វៀតណាមលោក Truong Tan Sang បានអះអាងថា ទិវាបុណ្យមហាសាមគ្គីភាពប្រជាជាតិ​នៅ​ទីប្រជុំជន ពិតប្រាកដបានបង្កើតវេទិការប្រជាធិបតេយ្យ ១ ដែល​ប្រមូល​ផ្ដុំក​ម្លាំង​របស់​ប្រជាពលរដ្ឋ​ គ្រួសារនៅក្នុងសហគមន៍ប្រជាជននិមួយៗ។ លោក Truong Tan Sang បាន​ចាត់​ទុក​ថា បុព្វហេតុផ្លាស់ប្ដូរថ្មីប្រទេសជាតិ ទទួលបានសមិទ្ធិដ៏ធំធេង ប៉ុន្តែ​ប្រទេស​ក៏​កំពុង​ប្រឈម​មុខ​​ជាមួយការសាកល្បងដូចជាការឧិនភាពសេដ្ឋកិច្ចអន្តរជាតិ បញ្ហាបរិស្ថានអំពើពុលរលួយ ខ្ជះ​ខ្ជាយជាដើម។ ដោយហេតុនេះ លោក Truong Tan Sang បានទាមទាប្រជាជនទាំងមូលត្រូវ
ពង្រីកលទ្ធផលទទួលបាន សាមគ្គីរួមគ្នា ដើម្បីឆ្លងការលំបាក់ កសាងប្រទេសជាតិ កាន់​តែ​អភិវឌ្ឍន៍​។


ប្រធានរដ្ឋលោក Truong Tan Sang ថ្លែងមតិនៅទិវាសាមគ្គីប្រជាជាតិនៅខេត្ត Ha Nam

“នៅទិវាបុណ្យថ្ងៃនេះ ខ្ញុំស្នើរឲ្យរណសិរ្សមាតុភូមិនៃខេត្តក្រុងទាំងអស់លើទូទាំងប្រទេស និង​រណសិរ្ស​មាតុភូមិវៀតណាម បន្តជំរុញខ្លាំងការផ្លាស់ប្ដូថ្មីខ្លឹមសាររបៀបធ្វើសកម្មភាព ជំរុញ​ការ​ចលនា​ប្រឡងប្រណាំងស្នេហារជាតិ។តាមរយៈការចលនា ប្រជាជន​ទាំង​មូល​សាមគ្គី​កសាង​ជីវភាព​រស់នៅវប្បធម៌ នៅទីប្រជុំជនបន្តអភិវឌ្ឍន៍រូបសណ្ឋានប្រជាជនស្វ័យគ្រប់គ្រង ឆ្លើយ​តប​នឹង​តម្រូវការរបស់ប្រជាជន ក្នុងការកសាងជនបទថ្មី នគរអារយ្យធម៌។រណសិរ្សមាតុភូមិ​វៀត​ណាម​មានភារកិច្ចផ្ទៀងស្ដាប់ និងប្រមូលផ្ដុំមតិរបស់​ប្រជាជន​ដើម្បី​រាយការណ៍​ដល់​បណ្ដា​ស្ថាប័ន​របស់បក្សនិងរដ្ឋ សហការជាមួយរដ្ឋអំណាចនិងអង្គការជាសមាជិកនានាអនុវត្តការ​ងារ​ឃ្លាំ​មើលប្រកបដោយប្រសិទ្ធភាព”៕

​តាម VOV5 - វិទ្យុសម្លេង​វៀត​ណាម
បណ្តាអត្ថបទបានផ្សាយ