27/08/2016 09:13 GMT+7 Email Print Like 0

ប្រធានរដ្ឋវៀតណាមអញ្ជើញទៅបំពេញទស្សនកិច្ចថ្នាក់រដ្ឋនៅប្រុយណេ


ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang និងភរិយា
 

នាព្រឹកថ្ងៃទី២៦សីហា ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang និង​ភរិយា រួមជាមួយគណៈប្រតិភូ​ជាន់ខ្ពស់​វៀត​ណាម បាន​ចាក​ចេញពី​រដ្ឋធានី​ហាណូយ​ ចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចថ្នា​ក់រដ្ឋនៅ​ប្រុយណេ ចាប់​ពីថ្ងៃទី​២៦ ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៦ តាម​សេចក្ដី​អញ្ជើញរបស់ព្រះមហាក្សត្រ​ប្រុយណេ Haji Hassanal Bilkiah Mu’iz zaddin Waddaulah។
 

​បន្ទាប់ពីដំណើរទស្សនកិច្ចនៅប្រុយណេ ទទួលសេចក្ដីអញ្ជើញរបស់ប្រធានាធិបតីសាធារណរដ្ឋសិង្ហបុរី លោក Tony Tan Keng Yam ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang និងភរិយា រួមជាមួយគណៈ​ប្រតិ​ភូជាន់ខ្ពស់​វៀតណាម​ នឹងអញ្ជើញបំពេញ​ទស្សកិច្ចថ្នាក់រដ្ឋ នៅសាធារណរដ្ឋសិង្ហបុរី ចាប់ពីថ្ងៃទី២៨ដល់ថ្ងៃទី៣០ ខែសីហា៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ