17/02/2016 09:55 GMT+7 Email Print Like 0

ប្រធានរដ្ឋវៀតណាមអញ្ជើញទៅបំពេញការងារនៅខេត្ត Lang Son


ប្រធានរដ្ឋវៀតណាមអញ្ជើញទៅបំពេញការងារនៅខេត្ត Lang Son

នាព្រឹកថ្ងៃទី១៦ ខែ​កុម្ភះ ឆ្នាំ២០១៦ ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang រួម​ជាមួយគណៈ​ប្រតិភូម​ជ្ឈឹម បានអញ្ជើញ​ទៅសាក​សួរ​សុខ​ទុក្ខ មុខ​សញ្ញាគោល​នយោបាយ ជនរួមជាតិជាជនជាតិ​ភាគតិច កង​កម្លាំង​ប្រដាប់​អាវុធ​នៅតំបន់​ព្រំដែន​ខេត្ត Lang Son ( ភាគខាងជើងវៀតណាម)។ ថ្លែងមតិនៅទីនេះប្រធានរដ្ឋបានស្នើ​អោយ​រដ្ឋ​អំណាច​ត្រូវប្រមូល​ផ្តុំជួយ​ឧបត្ថម្ភ និងស្វែងរកទិស​ដៅអោយសមស្រប ​ដើម្បី​លើក​កំពស់​ជីវភាព​រស់​នៅទាំង​ខាង​សម្ភា​រះ និង​ស្មារតីសំរាប់ប្រជាជនតំបន់។ តាមប្រធានរដ្ឋថា ក្នុងចំណោម​ដំណោះស្រាយនានានេះ ប្រជា​ជន និង​រដ្ឋ​អំណាច​ត្រូវបន្ត​ជំរុញខ្លាំងថែមទៀត ការអនុវត្តកសាងជនបទថ្មីនិងចាត់ទុកនេះ គឺជាទិសដៅ​សំខាន់​ដើម្បី​រួច​ផុត​ពីភាព​ក្រីក្រ​។

​ជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្តប្រធានរដ្ឋ លោក Truong Tan Sang បាន​ចាត់​ទុក​ថា៖ ឧត្តមភាព​ជាខេត្តមាន​ច្រក​ទ្វាព្រំដែន​អន្តរជាតិ បាន​ជាខេត្ត Lang Son​ ត្រូវធ្វើអាជីវកម្ម និងគ្រប់គ្រងសេដ្ឋកិច្ច​ព្រំដែនប្រកប​ដោយ​ល្អប្រសើរ។ ទន្ទឹម​នឹង​នោះ ខេត្តក៏ត្រូវយកចិត្តទុកដាក់ដល់ការ​ទាក់​ទាញទុន​វិនិយោគ ដើម្បីបង្កើតតំបន់​ផលិតកម្ម​ទំនិញ​ធំ អនុវត្ត​វិទ្យាសាស្ត្រ បច្ចេកទេស ដើម្បីលើកស្ទួយជីវភាពរស់នៅ​ របស់ប្រជាជននៅក្នុងតំបន់ព្រំដែន៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ