18/11/2015 09:57 GMT+7 Email Print Like 0

ប្រធានរដ្ឋវៀតណាមអញ្ជើញទៅកាន់ទីក្រុងម៉ានីលដើម្បីចូលរួមសន្និសីទកំពូល APEC ២៣


ប្រធានរដ្ឋលោក Truong Tan Sang និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមទៅកាន់ទីក្រុងម៉ានីល
របស់ហ្វីលីពីន។

នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥​ ប្រធានរដ្ឋលោក Truong Tan Sang និងគណៈ​ប្រតិភូជាន់​ខ្ពស់​វៀត​ណាម បាន​អញ្ជើញ​ទៅកាន់ទី​ក្រុង​ម៉ានីលរបស់ ហ្វីលីពីនចាប់​ផ្ដើម​ចូលរួម​សន្និសីទ ​របស់​ថ្នាក់ដឹក​នាំវេទិការ​សហ​ប្រតិបតិ្តការ សេដ្ឋកិច្ច​តំបន់​អាស៊ី-​ប៉ាស៊ីហ្វិក (APEC) លើកទី២៣។ នៅទីនេះ លោក​ប្រធានរដ្ឋ Truong Tan Sang បាន​មានជំនួបសន្ទនា ជាមួយប្រធានសភាជាន់ទាបហ្វីលីពីន លោក Faliciana Belmonteនិង​ទទួល​ជួបសន្ទនា​ ជាមួយប្រធានសមាគមន៍មិត្ត ភាពហ្វីលីពីន-វៀតណាម លោក​ Eddie Harde។ នាថ្ងៃដដែល លោក Truong Tan Sang ក៏បានអញ្ជើញចូលរួមនិងថ្លែង​សន្ទរកថា នៅសម័យប្រជុំលើកទី៦របស់ថ្នាក់ ដឹក​នាំ​អង្គភាព​អាជីវកម្ម​ APEC និង​ជួបចរចារជាំមួយប្រធានាធិបតីហ្វីលី​ពីន លោក Benigno Aquino សំដៅរឹតបណ្ដឹង​ថែមទៀត​ទំនាក់​ទំនង​ រវាងប្រទេស​ទាំងពីរ។ គណៈប្រតិភូវៀតណាមចូលរួមសន្និ​សីទ​កំពូល APEC លើកនេះ គឺសំដៅម្ចាស់ ការ​រួមវិភាគ​ទាន ក្នុងខ្លឹមសារសំខាន់ៗ​ជាពិសេសគឺបញ្ហាទាក់ទិន ដល់ការតភ្ជាប់​សេដ្ឋកិច្ច អភិវឌ្ឍន៍​ប្រភពធន​ធាន​មនុស្ស​សន្តិសុខស្បៀងអាហារ ហើយនឹង​ម្ចាស់ការត្រៀមរៀបចំ ធ្វើ​ប្រទេសម្ចាស់ នៃ APEC​២០១៧៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ