22/04/2015 12:06 GMT+7 Email Print Like 0

ប្រធានរដ្ឋវៀតណាមអញ្ជើញចូលរួមសន្និសីទកំពូលអាស៊ី-អាហ្វ្រិក

តាមសេចក្ដីអញ្ជើញរបស់ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo នាថ្ងៃទី២១ខែមេសាឆ្នាំ​២០១៥​ប្រ​ធាន​​រដ្ឋវៀតណាម លោក Truong Tan Sang និង​គណៈប្រតិ​ភូជាន់ ខ្ពស់បាន​ចាកចេញ​ពីទី​ក្រុងហាណូយ ទៅ​ចូល​រួមស​ន្និសីទកំពូល​អាស៊ី-អាហ្វ្រិក ពិធី​រំលឹកខួបអនុស្សាវរីយ៍៦០ឆ្នាំនៃសន្និសីទក្រុង Bandung និង១០ឆ្នាំ​នៃ​ទិវា​បង្កើត “ដៃគូ​យុទ្ធសាស្រអាស៊ី-អាហ្វ្រិកថ្មី” ដែលបានរៀបចំឡើងនៅទីក្រុង ហ្សាកាតា ឥណ្ឌូនេស៊ី ចាប់​ពីថ្ងៃ​ទី២១ដល់ទី២៤ខែ​មេសាផងដែរ។
 


ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang
 

សន្និសីទកំពូលអាស៊ី-អាហ្វ្រិកត្រូវបានរៀបចំឡើងជាលើកដំបូងនៅទីក្រុង Bandung​ ឥណ្ឌូនេស៊ី ចាប់អីថ្ងៃទី១៨​ដល់​ទី២៤ខែមេសា​ឆ្នាំ១៩៥៥ ( ឫហៅថាសន្និសីទ Bandung)​។​ សន្និសីទ​នេះ​បាន​ក្លាយ​ទៅ​ជា​កម្លាំង​ចល​ករ​​ដែល​នាំមកនូវបំរ៉ែបំរួលដ៏ធំធេង​ដូចជា​ការ​ដែល​ប្រ​ទេស​ជា​ច្រើន​ដណ្ដើម​បាន​ឯក​រាជ្យ​នៅ​ទ្វីប​អាស៊ី​និង​អា​ហ្វ្រិក ការ​បង្កើត​ចលនា មិន​ចូលបក្សសម្ព័ន្ធក្រុម៧៧ និង​កិច្ចសហប្រតិបតិ្ត​ការរវាង​ប្រទេស​មិន​ចូល​បក្ស​សម្ព័ន្ធ​ជាមួយ​ប្រទេស​កំពុងអភិវឌ្ឍន៍​។ ក្នុងឱកាស​នេះ​អ្នក​និពន្ធ​នៃ​វិទ្យុ​សម្លេង​វៀតណាម​មានអត្ថបទ​សរសេរ​ដោយ​ប្រធាន​បទ ”បង្កើន​កិច្ច​សហ​ប្រតិបតិ្ត​ការ​អាស៊ី-អាហ្វ្រិកដើម្បី​សន្តិភាព ការអភិវឌ្ឍន៍​និង​ភាព​សម្បូរ​រុង​រឿង​”។ សូមអញ្ជើញ​លោកអ្នកនាងតាម​ដានស្ដាប់បន្ទាប់​​ពីផ្នែកព័ត៌មាន៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ