21/04/2015 14:44 GMT+7 Email Print Like 0

ប្រធានរដ្ឋវៀតណាមអញ្ជើញចូលរួមសន្និសីទកំពូលអាស៊ី-អាហ្វ្រិក

តាមសេចក្ដីអញ្ជើញរបស់ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang នឹងដឹកនាំគណៈប្រតិភូវៀតណាមទៅ ចូលរួមសន្និសីទកំពូលអាស៊ី-អាហ្វ្រិក​ នៅ​រដ្ឋធានី​ហ្សាកា​តា​របស់​ឥណ្ឌូ​នេស៊ី និងពិធី​រំលឹកខួបអនុស្សាវរីយ៍៦០ឆ្នាំ នៃសន្និសីទ Bandung ១៩៥៥ និង​១០ឆ្នាំនៃ​ទំនាក់​ទំនង ដៃ​គូយុទ្ធសាស្ត្រ​ថ្មីអាស៊ី-អាហ្វ្រិក នៅទីក្រុង Bandung ចាប់ពីថ្ងៃទី២២​ដល់ទី២៤ខាង​មុខ។
 


ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang
 

ដោយប្រធានបទ“បង្កើនកិច្ចសហប្រតិបតិ្តការ រវាងបណ្ដាប្រទេសមិនចូលបក្ស​សម្ព័ន្ធ​ និង​កំពុង​អភិវឌ្ឍន៍​សំ​ដៅ​​ជំរុញ សន្តិភាព និងភាពសម្បូរ​រុង​រឿង​លើពិភព​លោក” គណៈ​ប្រតិភូវៀតណាម​ចូលរួម សន្និសីទ​លើក​នេះ​ គឺសំ​ដៅអនុវត្ត​ការ​​​ផ្ដួចផ្ដើមគំនិតម្ចាស់ការ ធ្វើសមាហរណកម្ម​អន្តរជាតិ រួមវិភាគទាន​កសាង​និងមាន​ការ​ទទួល​ខុសត្រូវ​នៅសន្និ​សីទ។ វៀតណាម​ក៏មាន គោលបំណង​រួម​ជាមួយ​​ប្រទេសអាស៊ី-អា​ហ្រ្វិក​នានា​ ការ​ពារ​គោល​ការ​ណ៍ Bandung និងគោលការណ៍​ផ្សេងៗ នៃច្បាប់អន្តរជាតិ បើក​ទូលាយ​ទំនាក់​ទំនង​សហ​ប្រតិបតិ្ត​ការ​លើ​វិស័យ​ជាច្រើន ជាមួយប្រទេសអាស៊ី-អាហ្រ្វិកដទៃ ព្រម​ទាំងបង្កើនទំនាក់​ទំនង​ដៃគូ​យុទ្ធសាស្ត្រ​ជាមួយ​ឥណ្ឌូ​នេស៊ីផង​ដែរ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ