29/08/2016 08:45 GMT+7 Email Print Like 0

ប្រធានរដ្ឋវៀតណាមអញ្ជើញចូលរួមវេទិកា៖អង្គភាពអាជីវកម្មវៀតណាម-ប្រុយណេ


ប្រធានរដ្ឋវៀតណាមអញ្ជើញចូលរួមវេទិកា៖អង្គភាពអាជីវកម្មវៀតណាម-ប្រុយណេ

ក្នុងក្របខ័ណ្ឌដំណើរ​បំពេញទស្សនកិច្ចនៅប្រុយណេ នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ​២០១៦ ប្រធាន​រដ្ឋវៀតណាម លោក Tran Dai Quang បានអញ្ជើញចូលរួមវេទិកាអង្គភាព​អាជីវកម្ម​វៀតណាម-ប្រុយណេ។ នៅទី​នេះ ថ្នាក់ដឹក​នាំ​របស់​បណ្ដាក្រសួង ស្ថាប័នវៀតណាម​និងប្រុយណេ បាន​ឧទ្ទេសនាម​ចំពោះអង្គភាពអាជីវកម្ម​នៃប្រទេស​ទាំងពីរ អំពី​សក្ដានុភាព សេដ្ឋកិច្ចដែលភាគីទាំងពីរអាជសហប្រតិបត្តិការជាមួយគ្នា។  ទន្ទឹមនឹងនោះ​អង្គភាពអាជីវកម្ម នៃប្រទេសទាំងពីរក៏បានពិភាក្សាអំពីឱកាសវិនិយោគ និងការតភ្ជាប់សហប្រតិបត្តិការអាជីវកម្មរវាង​អង្គភាពអាជីវកម្មវៀតណាម និងប្រុយណេដើម្បីជំរុញថែមទៀតទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេស​ទាំងពីរ។ ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋ លោក Tran Dai Quang បានអោយដឹងថា៖

“​ដើម្បីទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងវៀតណាម និងប្រុយណេអភិវឌ្ឍន៍សកសម្យ ជាមួយគោល​បំណង​ ក៏ដូចជាសក្ដានុភាពសហប្រតិបត្តិការ ខ្ញុំស្នើអោយសហគមន៍​អង្គភាពអាជីវកម្ម​ របស់ភាគីទាំងពីរ បង្ហាញ​ថែមទៀត តួនាទីរបស់ខ្លួន ក្នុងការលើកកំបស់ទំនាក់ទំនងសហប្រតិបត្តិការ រវាងប្រទេសទាំងពីរឡើងកំរិតថ្មី។ ស្ដីអំពីវិស័យវិនិយោគ យើងខ្ញុំអំពាវនាវអោយអង្គភាពអាជីវកម្មប្រុយណេ វិនិយោគចូលមកវៀតណាម ក្នុង​វិស័យនានា​ដែលភាគីមិត្តមាន​ឧត្តមភាព។ វៀតណាមមាន​តម្រូវការ និងអាចបង្កលក្ខណះ​អោយ​អង្គភាពអាជីវកម្មប្រុយណេមក​សហប្រតិបត្តិ​ការ ជាមួយអង្គភាពអាជីវកម្មវៀតណាម ដើម្បីរួមគ្នា​អភិវឌ្ឍន៍៕”

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ