25/04/2015 12:49 GMT+7 Email Print Like 0

ប្រធានរដ្ឋវៀតណាមអញ្ចើញចូលរួមពិធីរំលឹកខួបលើកទី៦០នៃការបង្កើតសន្និសីទ Bandung


ប្រធានរដ្ឋវៀតណាមអញ្ចើញចូលរួមពិធីរំលឹកខួបលើកទី៦០នៃការបង្កើតសន្និសីទ Bandung (vietnamplus.vn)

នារសៀលថ្ងៃទី២៤ខែមេសាឆ្នាំ​២០១៥ ប្រធានរដ្ឋវៀតណាម លោក Truong​ Tan Sang បាន​អញ្ចើញ​ត្រឡប់​មក​ប្រទេស​វិញ បញ្ចប់​ប្រកប​ដោយ​ជោគជ័យ​ដំណើរទស្សនកិច្ច ចូលរួមសន្និសីទ​កំពូល​អាស៊ី-អាហ្វ្រីក​២០១៥ ពិធី​រំលឹក​ខួប​លើកទី៦០នៃការបង្កើតសន្និសីទ ទីក្រុង Bandung លើកទី១០ នៃការបង្កើត​ទំនាក់​ទំន​ង​ដៃ​គូ​យុទ្ធ​សាស្ត្រ​ថ្មី​អាស៊ី-អាហ្វ្រីក។

​មុន​នោះនាព្រឹកថ្ងៃទី២៤ខែមេសាឆ្នាំ​២០១៥ ក្នុងក្របខ័ណ្ឌពិធីរំលឹកខួបលើកទី៦០ នៃការ​បង្កើត​សន្និ​សីទ​ទី​ក្រុង​ Bandung ​ដែល​បានរៀប​ចំនៅ​ទីក្រុង Bandung ឥណ្ឌូនេ​ស៊ី​ ប្រធានរដ្ឋលោក Truong Tan Sang រួម​ជា​មួយ​ថ្នាក់​ដឹក​​នាំ នៃបណ្ដាប្រទេស​ចូលរួម​ការដង្ហែក្បួន ប្រវត្តិសាស្ត្រទៅកាន់វិមានឯកភាព (Gedung Merdeka) តាម​រយៈ​នោះ​បង្កើតឡើងវិញ នូវការធ្វើដំណើរ​ដោយថ្មើរ​ជើង Bandung មុននេះ៦០ឆ្នាំ។ ថ្លែង​មតិ​នៅពិធីនេះ ប្រ​ធានា​ធិបតី​ប្រទេសម្ចាស់ផ្ទះឥណ្ឌូនេស៊ី លោក Joko Widodo បាន​លើក​ត្រដែ​ត​រាល់​តំលៃ​អមតៈ​នៃស្មារតី​សន្និ​សីទ​ទីក្រុង Bandung ១៩៩៥ ហើយ​សង្កត់ធ្ងន់ទៅ​លើគោលការណ៍ Bandung ចំនួន​១០ដែល​នៅ​មាន​តំលៃ​ដដែល​ក្នុង​ ពិភពលោកបច្ចុប្បន្ននិង​ជាងពេលណាៗទាំងអស់ បណ្ដាគោលការណ៍​នេះត្រូវបាន​គោរព​និង​សហគមន៍​អាស៊ី-អាហ្វ្រិក ត្រូវសាមគ្គីនិងសហប្រតិបត្តិការ ដើម្បីសន្តិភាព​ភាព​សម្បូរ​រុង​រឿង​និង ​ដើម្បី​ពិភព​លោក​សមភាព។

​ក្នុង​ឱកាស​នេះដែរ លោក Truong Tan Sang បាន​ជួបសន្ទនា​ ជាមួយអតីតប្រធានា​ធិបតីឥណ្ឌូនេស៊ី លោក​ស្រី ​Megawati Surkanoputri។ លោកស្រី Megawati បាន​វាយ​តំលៃ​ខ្ពស់​ចំពោះ​ការ​រួម​ចំណែក​ យ៉ាង​សកម្ម​របស់​វៀត​ណាមក្នុងសន្និសីទទីក្រុង​ Bandung ឆ្នាំ១៩៥៥ដោយ​តួនា​ទី​ជា​ប្រទេស​មួយ​ទើប ​នឹង​ឈ្នះ​លើលិ​ទ្ធិ​អណា​និគម​តាមរយៈនោះ​រួមចំណែកពង្រីកចលនា រំដោះជាតិរបស់ប្រទេស​អាស៊ី-អាហ្វ្រិកនានា​លើ​ទូទាំង​ពិភព​លោក ក៏ដូចជាការរួម​ចំណែករបស់​វៀតណាម ក្នុងកំណាត់ផ្លូវ៦០ឆ្នាំ​កន្លង​មក ​ចំពោះ​​ចលនា​​មិន​​ចូល​បក្ស​​សម្ព័ន្ធ​​ក្រុម​​ប្រ​ទេស៧៧​ និង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​​មិន​ចូល​បក្ស​សម្ព័ន្ធ និង​កំពុង​អភិវឌ្ឍន៍។ ក៏ក្នុង​ឱកាស​នេះ​ដែរ លោក​ប្រធាន​រដ្ឋ Truong Tan Sang បាន​ជួបសន្ទនា ជាមួយប្រធានាធិបតីមីយ៉ាន់ម៉ា លោក Thein Sein។ ថ្នាក់​ដឹក​នាំ​ទាំងពីររូបនេះបានឯកភាពពង្រឹង និងពង្រីកយន្តការសហប្រតិបត្តិការ​ទ្វេភាគី ក្នុង​នោះ​មាន​ការ​រៀប​ចំយ៉ាង​ចាប់រហ័សកិច្ចប្រជុំលើកទី៧ ពិគ្រោះនយោបាយនិង​កិច្ចប្រជុំលើក​ទី៨ គណៈ​កម្មាធិ​ការ​ចំរុះ​ស្ដី​ពី​កិច្ចសហប្រតិបត្តិ​ការ ទ្វេភាគីវៀតណាម-មីយ៉ាន់ម៉ា​ក្នុងឆ្នាំ២០១៥។ ថ្នាក់​ដឹក​នាំ​ក៏បាន​ឯកភាព​អំពី​ការ​ដែល​​ប្រទេស​ទាំងពីរបន្តសហការ​ស្អិតរមួត នៅ​វេទិកា​រដំបន់​និង​អន្តរ​ជាតិនា​នាផង​ដែរ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ