10/08/2016 10:46 GMT+7 Email Print Like 0

ប្រធានរដ្ឋវៀតណាមលោកTran Dai Quangអញ្ជើញជួបធ្វើការជាមួយអយ្យការប្រជាជនកំពូល


ប្រធានរដ្ឋវៀតណាមលោក Tran Dai Quangអញ្ជើញជួបធ្វើការជាមួយអយ្យការប្រជាជនកំពូល

ក្នុងជំនួបធ្វើការជាមួយអយ្យការប្រជាជនកំពូលនាព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៦ ប្រធានរដ្ឋវៀតណាម​លោក Tran Dai Quang  បានស្នើរឲ្យផ្នែកអយ្យការផ្លាស់ប្តូរលើគ្រប់វិស័យការងារ ធានាថាយុត្តធម៌ត្រូវបានប្រតិបត្តិ រួមចំណែកកសាងសង្គម មានសណ្តាប់ធ្នាប់មួយ លើកកំពស់ស្មារតី “យកច្បាប់ជាធំ”។ ស្តីពីរចនាសម្ព័ន្ធចាត់តាំងក្បាល​ម៉ាសីនអយ្យការ លោក Tran Dai Quang អញ្ជើញផ្តល់ អនុសាសន៍ថា៖

“ផ្នែកអយ្យការត្រូវផ្តោតសំខាន់លើការងារបណ្តុះបណ្តាលលើកកំពស់សមត្ថភាព នយោបាយ ជំនាញ ច្បាប់ ភាសាបរទេសនិងចំណេះដឹងអំពីសេដ្ឋកិច្ច វិទ្យា សាស្ត្របច្ចេកវិទ្យាចាំបាច់ដទៃ។ កសាងជួរកម្មាភិបាល រដ្ឋអាជ្ញា មន្ត្រី ផ្នែក អយ្យការប្រជាជនដែលមានសមត្ថភាពនយោបាយពូកែជំនាញ យល់ច្បាស់អំពីច្បាប់ និងមានការទទួលខុសត្រូវខ្ពស់”។

ប្រធានរដ្ឋលោក Tran Dai Quang បានជឿជាក់ថា ផ្នែកអយ្យការប្រជាជននឹងមានកាអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា​ថែម​ទៀត ឆ្លើតតបទៅនឹងទំនុកទុកចិត្តរបស់ បក្ស​ រដ្ឋ​និងប្រជាជន៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាអត្ថបទបានផ្សាយ