25/11/2015 09:40 GMT+7 Email Print Like 0

ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang អញ្ជើញទៅទស្សនកិច្ចថ្នាក់រដ្ឋនៅប្រទេសអាល្លឺម៉ង់


ប្រធានរដ្ឋវៀតណាម Truong Tan Sang និងលោកជំទាវ (រូបថតៈ AFP)

នាព្រឹកថ្ងៃទី២៤ខែវិច្ឆិកាឆ្នាំ២០១៥ ប្រធានរដ្ឋវៀតណាមលោក​Truong Tan Sang និងលោកជំទាវរួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីទីក្រុងហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ តាមសេចក្តីអញ្ជើញរបស់ប្រធានាធិបតី Joachim Gauck ពីថ្ងៃទី២៤ដល់ថ្ងៃទី២៦ខែវិច្ឆិកា។ នេះជាដំណើរទស្សនកិច្ចថ្នាក់រដ្ឋដើមដំបូងរបស់លោកប្រធានរដ្ឋ​Truong Tan Sang ដែលចំទៅនឹងឱកាសរំលឹកខួបលើកទី៤០ឆ្នាំនៃទិវាបង្កើតទំនាក់ទំនង ការទូតរវាងប្រទេសទាំងពីរ (១៩៧៥-២០១៥)។ដំណើរទស្សនកិច្ចនេះរបស់លោកប្រធានរដ្ឋ Truong Tan Sang សំដៅបង្កើតកម្លាំងចលករ សម្រាប់ទំនាក់ ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម -អាល្លឺម៉ង់ឲ្យកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ ឆ្លើយតបនឹងបំណងប្រាថ្នានិងផលប្រយោជន៍ជាក់ស្តែងរបស់ប្រជាជននៃប្រទេស ទាំងពីរផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាអត្ថបទបានផ្សាយ