02/02/2016 10:27 GMT+7 Email Print Like 0

ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang អញ្ជើញចូលរួមកម្ម​វិធី “និទាឃ​រដូវ​នៅស្រុក​កំណើត​” ឆ្នាំ​២០១៦​


ឈូតសំដែងមួយក្នុងកម្មវិធី (រូបថត៖TTXVN)

នាយប់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៦ នៅរដ្ឋធានីហាណូយ បានប្រព្រឹត្តទៅកម្មវិធី​ “និទាឃរដូវនៅស្រុកកំណើត” ឆ្នាំ​២០១៦ ក្រោម​ប្រធានបទ “ពិសិដ្ឋហាណូយ”។​ ចូលរួមកម្មវិធីនេះមានប្រធាន​រដ្ឋវៀតណាម លោក Truong Tan Sang ឧបនាយករដ្ឋ​មន្រ្តី និងជារដ្ឋមន្រ្តីការបរទេសលោក Pham Binh Minh ថ្នាក់ដឹកនាំ អតីត​ថ្នាក់ដឹកនាំ​បក្ស រដ្ឋ ក្រ​សួង ស្ថាប័ន​មជ្ឈឹម​និងតំបន់ ព្រមទាំងអាណិកជន ជិត២ពាន់នាក់នៅ​គ្រប់ទិស​ទីលើ​ពិភព​លោក ​ដែល​វិល​ត្រឡប់​មក​ស្រុក​កំណើត ទទួលបុណ្យចូល​ឆ្នាំថ្មីប្រពៃណីទៀតផង។ ថ្លែងមតិបើកកម្មវិធី ឧបនាយក​រដ្ឋមន្រ្តីលោក Pham Binh Minh បានសង្កត់ធ្ងន់ថា ជារៀងរាល់ឆ្នាំក្នុងឱកាស​និទាឃរដូវមក​ដល់​កម្មវិធី​ “និទាឃរដូវនៅស្រុក កំណើត” ក្លាយ​ទៅជាទីកន្លែង​សំរាប់ជនរួមជាតិអាណិកជន នៅគ្រប់ទិស​ទីលើ ពិភពលោក​វិលត្រ​ឡប់​មក​វៀត​ណាម​ ទទួលបុណ្យតេតប្រពៃ​ណីតាម​ទំនៀម ទំលាប់ប្រជាប្រិយរបស់ប្រជាជាតិ។ លោក Pham Binh Minh បាន​អះអាង​ថា នឹង​បន្តអនុវត្តន៍ឲ្យបានល្អថែមទៀតនូវ ការងារអំពីជនវៀតណាមនៅ​ឯបរទេស ដើម្បី ឆ្លើយ​តប​ទៅនឹង​ការជឿ​ទុក​ចិត្ត និងបំណងប្រាថ្នារបស់អាណិក​ជន និង​ដើម្បីជន វៀតណាម​នៅឯ​បរទេ​ស​ពិត​ជាចំ​ណែក​មួយ​ដែល​មិន​អាច​កាត់​ផ្ដាច់​ចេញ របស់ប្រជាជាតិ​វៀតណាម។ ថ្លែងមតិនៅកម្មវិធីនេះដែរ ប្រធានរដ្ឋលោក Truong Tan Sang បាន​សំដែងជំនឿ​ជាក់ថា ជនរួមជាតិវៀតណាមទាំងមូលនៅក្នុង និងក្រៅប្រទេសជានិច្ចកាល​សាមគ្គី ស្រុះ​ចិត្ត​​គំនិតឆ្លងកាត់​ លើការលំបាកសាកល្បង ដើម្បីខំប្រឹងប្រែងនាំ​ប្រទេសជាតិ​ឈាន​ឡើង ​ក្លាយ​ទៅជា​ប្រទេ​ស​សម្បូរ​ធូធារ មាន​ឋានៈសក្តិសមនៅ​ ក្នុងតំបន់និងពិភពលោក៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

 

បណ្តាអត្ថបទបានផ្សាយ