27/11/2015 09:47 GMT+7 Email Print Like 0

ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang ជួបចរចារជាមួយអធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel


ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang និងអធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel

នៅជំនួបចរចាររវាងប្រធានរដ្ឋវៀតណាមលោក Truong Tan Sang ជាមួយអធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel​ នារសៀលថ្ងៃទី២៥ វិច្ឆិកា ថ្នាក់ដឹកនាំទាំងពីររូបបានឯកភាពថា វៀតណាមនិងអាល្លឺម៉ង់មានឧត្តមភាពនិងរចនាសម្ព័ន្ធសេដ្ឋកិច្ចដែលមានលក្ខណៈឧបត្ថម្ភគ្នាទៅវិញទៅមក។ដោយមានទ្រុងទ្រាយសេដ្ឋកិច្ចធំនិងឧត្តមភាពអំពីវិទ្យាសាស្ត្របច្ចេកវិទ្យាទំនើបរបស់ អាល្លឺម៉ង់និងការអភិវឌ្ឍន៍ស្ថិរភាព និងសមាហរណកម្មអន្តរជាតិកាន់តែស៊ីជំរៅរបស់វៀតណាម ប្រទេសទាំងពីរកំពុងមានបរិយាកាសនិងលក្ខណៈងាយស្រួល ដើម្បីជំរុញខ្លាំងកិច្ចសហប្រតិបតិ្តការពាណិជ្ជកម្មវិនិយោគ។ថ្នាក់ដឹកនាំទាំងពីររូបបានឯកភាពថាប្រទេសទាំងពីរនឹងបន្តសហប្រតិបតិ្តការយ៉ាងស្អិតរមួតក្នុងការអភិវឌ្ឍន៍មហាវិទ្យាល័យវៀតណាម-អាល្លឺម៉ង់ក្លាយទៅជាមូលដ្ឋានបណ្ដុះ បណ្ដាលនិងស្រាវជ្រាវជួរមុខនៅវៀតណាមដោយទទួលបានបទដ្ឋានអន្តរជាតិ។លោកស្រីអធិការបតីអាល្លីម៉ង់បានអះអាងថា នឹងគាំទ្រវៀតណាមបង្កើនទំនាក់ ទំនងជាមួយសហភាពអឺរ៉ុបក្នុងនោះមានការជំរុញការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-EU និងការដែល EU ទទួលស្គាល់ខឿនសេដ្ឋ កិច្ចទីផ្សាររបស់វៀតណាម។

ស្ដីពីបញ្ហាសមុទ្រខាងកើត លោកស្រីអធិការបតី Angela Merkel បានអះអាងថាអាល្លឺម៉ង់គាំទ្រទស្សនៈត្រឹមត្រូវនឹងយុត្តិធម៌របស់វៀតណាមនិងអាស៊ានក្នុងការដោះស្រាយជំលោះដោយសន្តិវិធីហើយសមស្របនឹងច្បាប់អន្តរជាតិ ជាពិសេសគឺអនុសញ្ញាអ.ស.បស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២និងសេចក្ដីថ្លែងការណ៍ស្ដីពីការប្រតិបតិ្តរបស់ភាគីនានានៅសមុទ្រខាងកើត (DOC)៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ