23/11/2016 10:28 GMT+7 Email Print Like 0

ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang អញ្ជើញ​ចាប់ផ្តើម​ដំណើរ​បំពេញទស្សន​កិច្ច​ជាផ្លូវ​ការ​នៅអ៊ីតា​លី​


ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang អញ្ជើញចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅអ៊ីតាលី

ទទួលសេចក្ដីអញ្ជើញ​​ របស់ប្រធានាធិបតីសាធារណៈរដ្ឋអ៊ីតាលី លោក​ Sergio Mattarella និង សម្តេច​ប៉ាបFrancis ប្រធាន​រដ្ឋវៀត​ណាម លោក Tran Dai Quang និង​ភរិយា រួមជា​មួយ​គណៈប្រតិភូ​ជាន់​ខ្ពស់​រដ្ឋាភិបាល​វៀត​ណាម​ បានអញ្ជើញទៅដល់​រដ្ឋធានី​ Roma ចាប់ផ្តើមដំណើរបំពេញ​ទស្សន​កិច្ច​ថ្នាក់​រដ្ឋ នៅសា​ធារណៈ​រដ្ឋអ៊ីតា​លី​ ចាប់ពីថ្ងៃទី២១ដល់​ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦ និង​ទស្សនា​បុរី​វ៉ាទីកង នាថ្ងៃទី២៣ ​ខែវិច្ឆិកា ឆ្នាំ២០១៦។

​បន្ទាប់ពីពេលមកដល់រដ្ឋធានី Roma នាយប់ថ្ងៃទី២១ ខែវិច្ឆិកា ប្រធានរដ្ឋ លោក​ Tran Dai Quang បាន​អញ្ជើញ​ទៅសាក​សួរសុខ​ទុក្ខ និង​ជួបសំណេះសំណាល​ជាមួយ​​កម្មា​ភិបាល​ស្ថាន​ទូត និង​សហគមន៍​ជន​វៀត​ណាម​នៅ​អ៊ីតាលី។ នៅ​ទីនេះ ប្រធានរដ្ឋ លោក​ Tran Dai Quang បានអោយ​ដឹង​ថា​៖ វៀត​ណាម​កំពុង​អនុវត្ត​ទិសដៅ​ធំ​ជា​ច្រើន​​ ដើម្បី​ជំរុញ​ទំនាក់ទំនងអន្តរជាតិ អោយកាន់តែស៊ីជំរៅ ជាក់ស្ដែង និងប្រសិទ្ធភាព​ លើកកំ​ពស់​ថានះ របស់​វៀត​ណាម​​លើឆាក​អន្តរជាតិ​ពីមួយថ្ងៃទៅមួយ​ថ្ងៃ។ ចែក​រំលែកជាមួយ​បង​ប្អូន​អាណិកជន​នៅទី​នេះ អំពី​ជំហាន​អភិវឌ្ឍន៍​ខ្លាំងក្លាក្នុង​ទំនាក់ទំនង​វៀតណាម-​ អ៊ីតាលី ក្នុង​រយៈពេល​កន្លង​ទៅ ប្រធាន​រដ្ឋ​បាន​អោយដឹង​ថា៖ រួមជាមួយ​ទំនាក់ទំនង​នយោបាយ​ដ៏ល្អប្រសើរ​នោះ កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​បាន​បើក​ទូលាយ​​លើគ្រប់​វិស័យ ដូចជា៖ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា វប្បធម៌ អប់រំ និង​បណ្ដុះ​បណ្ដាល​។

“​នាពេលខាងមុខនេះ ខ្ញុំស្នើអោយបណ្ដាកម្មាភិបាលនៃស្ថាប័នដំណាង របស់​វៀតណាមប្រចាំនៅអ៊ីតា​លី ត្រូវបន្ត​ពង្រីក​ស្មារតី​ ទទួល​ខុស​ត្រូវ តភ្ជាប់ទ្វេភាគីជាមួយ​ពហុភាគី រួម​ចំណែក​ជំរុញ​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ​។ ខ្ញុំមាន​គោលបំណង​ថា៖ ជន​វៀតណាម​ម្នាក់ៗ ក្នុង​សហគមន៍មនុស្សជាង​ប្រាំពាន់​នាក់ នឹង​ជាស្ពាន​តភ្ជាប់​សំ​ខាន់ ចំពោះទំនងទំនងរវាងប្រទេស​ទាំងពីរ។ ខ្ញុំក៏មាន​គោលបំណង​ថាបងប្អូននៅទី​នេះបន្ត​ពង្រីក​ស្មារតី​សាមគ្គីភាព ជួយ​ឧបត្ថម្ភគ្នាទៅមក ពង្រីកអត្តសញ្ញាណវប្បធម៌​ជាតិ និង​ឆ្ពោះទៅស្រុក​កំណើតជានិច្ច៕”

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ