10/11/2016 10:29 GMT+7 Email Print Like 0

ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ទទួលជួបជាមួយឯកអគ្គរដ្ឋទូតមកជួនសាតាំង

 

នាព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានទទួល​ជួប​ជាមួយឯកអគ្គរដ្ឋទូតមួយចំនួនដែលមកជូនសារតាំងក្នុងឱកាសត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតប្រចាំនៅ​វៀតណាម។
 

ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ជួបជាមួយឯកអគ្គរដ្ឋទូត ម៉ារ៉ុក Azzeddine Farhane

ក្នុងការជួបជាមួយឯកអគ្គរដ្ឋទូត ម៉ារ៉ុក Azzeddine Farhane លោក Tran Dai Quang ជឿជាក់ថា​ក្នុងឋានៈថ្មីនេះ ឯកអគ្គរដ្ឋទូត​នឹងមានការរួមចំណែកសកម្មសំដៅជម្រុញទំនាក់ទំនងមិត្តភាពសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ក្នុងការជួបជាមួយឯកអគ្គរដ្ឋទូតជប៉ុន  Kunio Umeda លោក Tran Dai Quang បានអះអាងថា គោលនយោបាយមុនក៏ដូចជាក្រោយរបស់វៀតណាមគឺចាត់ទុកជប៉ុនជា ដៃគូសំខាន់ជួរមុខនិងយូរអង្វែង។
 


លោក Tran Dai Quang ជួបជាមួយឯកអគ្គរដ្ឋទូតជប៉ុន Kunio Umeda

ក្នុងការទទួលជួបជាមួយឯកអគ្គរដ្ឋទូត ស៊ែរប៊ី Slobodan Marinkovic ប្រធានរដ្ឋបានអះអាងថា វៀតណាមយកចិត្តទុកដាក់ចំពោះទំនាក់ទំនងមិត្តភាពប្រពៃណីយ៉ាងល្អ ប្រសើជាមួយស៊ែរប៊ី។ ទទួលជួបជាមួយឯកអគ្គរដ្ឋទូត តាជីគីស្ថាន Parovit Daplatdoda លោក Tran Dai Quang អះអាងថា វៀតណាមត្រៀមជាស្រេចសហប្រតិបត្តិការជាមួយតាជីគីស្ថានលើវិស័យវារីអគ្គិសនី សេដ្ឋកិច្ច ពាណិជ្ជកម្មនិងនាំចេញទៅតាជីគីស្ថាននូវមុខទំនិញជាប្រៀបខ្លាំង​របស់វៀតណាមដូចជាផលិតផល កសិកម្ម សំណង់ និងសម្លៀកបំពាក់ជាដើម។ ក្នុងការជួបជាមួយ​ឯក​អគ្គរដ្ឋទូតលីទុយអានីលោកស្រី Inama Chiu Lionit ប្រធានរដ្ឋបានស្នើឲ្យលីទុយអានី បន្តគាំ​ទ្រ​វៀត​ណាម​និង​ជម្រុញទំនាក់ទំនងរវាង វៀតណាមជាមួយលីទុយអានីផងដែរ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាអត្ថបទបានផ្សាយ