31/08/2016 09:17 GMT+7 Email Print Like 0

ប្រធានរដ្ឋវៀតណាមបញ្ចប់ដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅសិង្ហបុរី


ប្រធានរដ្ឋវៀតណាមបញ្ចប់ដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅសិង្ហបុរី

នារសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang និង​ភរិយា រួម​ជាមួយ​គណៈ​ប្រតិភូ​ជាន់ខ្ពស់​វៀត​ណាម បាន​ចាកចេញពីទីក្រុងសិង្ហបុរី​បញ្ជប់​ដំណើរ​បំពេញទ​ស្សន​កិច្ច​នៅសិង្ហ​បុរី តាម​សេចក្ដី​អញ្ជើញ​ របស់ប្រធានាធិបតី​លោក Tony Tan Keng Yam។

​​នាព្រឹកថ្ងៃនេះដែរ ថ្លែងមតិក្នុងជំនួបសន្ទនា ជាមួយទេសរដ្ឋមន្ត្រី​ស្ដីទីសិង្ហបុរី​​លោក Goh Chok Tong ប្រធាន​រដ្ឋ​វៀត​ណាម លោក Tran Dai Quang បានអះអាងនូវ​ការ​គោរព ចំពោះការខំប្រឹង​ប្រែងរបស់ លោក Goh Chok Tong ក្នុងកិច្ចការ​ជំរុញទំនាក់​ទំនង​វៀតណាម-សិង្ហបុរី។ ហើយលោកប្រធានរដ្ឋ ក៏បានបង្ហាញ​ជំនឿជាក់​ថា៖ ទំនាក់​ទំនង​ទ្វេភាគី​វៀត​ណាម​-សិង្ហបុរី នឹង​អភិវឌ្ឍន៍ខ្លាំងក្លា និងប្រសិទ្ធិភាពខ្ពស់ ពីមួយថ្ងៃ​​ទៅ​មួយ​ថ្ងៃ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ