03/03/2017 09:54 GMT+7 Email Print Like 0

ប្រធានរដ្ឋវៀតណាមនិងភរិយាអញ្ជើញជាអធិបតីពិធីជប់លៀងថ្នាក់ជាតិអបអរសាទរព្រះចៅអធិរាជជប៉ុននិងអគ្គមហេសី


ប្រធានរដ្ឋវៀតណាមនិងភរិយាអញ្ជើញជាអធិបតីពិធីជប់លៀងថ្នាក់ជាតិ
អបអរសាទរព្រះចៅអធិរាជជប៉ុននិងអគ្គមហេសី

ក្នុងបទថ្លែងមតិនៅពិធីជប់លៀងថ្នាក់ជាតិដ៏មហោឡារឹក នាយប់ថ្ងៃទី១ ខែមិនា ឆ្នាំ២០១៧ នៅទីក្រុងហា​ណូយ​ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានសង្កត់ធ្ងន់ថា៖ ទំនាក់ទំនងវៀតណាម-ជប៉ុន កំពុងស្ថិតនៅក្នុងដំណាក់កាល​ល្អ​បំផុតពីមុនមក។ ប្រធានរដ្ឋ លោក Tran Dai Quang ក៏បានលើកច្បាស់នូវ​ភាពប្រហាក់ប្រហែលរវាងខឿនវប្បធម៌ ក៏ដូចជាទំនាក់ទំនងមនោសញ្ជេតនានិងផលប្រយោជន៍រវាងប្រជាជននៃប្រទេសទាំងពីរជាគ្រឹះដ្ឋានរឹងមាំនៃទំនាក់ទំនងវៀតណាម-ជប៉ុន។ នាបច្ចុប្បន្ន វៀតណាមនិងជប៉ុនមិនគ្រាន់តែជាដៃគូយុទ្ធ​សាស្ត្រទូលំទូលាយប៉ុណ្ណោះទេ ថែមទាំងជាមិត្តស្មោះត្រង់ រួមសុខរួមទុក្ខជាមួយគ្នា។ ប្រធានរដ្ឋក៏បានបង្ហាញជំនឿជាក់ថា៖ ដំណើរទស្សនកិច្ចលើកនេះរបស់ព្រះ​ចៅ​អធិរាជ​ជប៉ុនអាគី​ហ៊ី​តុ​និងអគ្គ​មហេសីមី​ឈី​កុ​នឹង​នាំមកនូវរដូវផ្ការីកថ្មី​សំរាប់​ទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពរវាងប្រទេសទាំងពីរ វៀតណាមនិងជប៉ុន។

រីឯ ព្រះ​ចៅ​អធិរាជ​ជប៉ុន អាគី​ហ៊ី​តុ​ បានថ្លែងអំណរគុណចំពោះ​មនោ​សញ្ជេតនា​កក់ក្តៅរបស់ប្រធានរដ្ឋ​ លោក​ Tran​ Dai Quang និងភរិយាសំរាប់ព្រះ​ចៅ​អធិរាជ​​​និងអគ្គ​មហេសី។ ឯកភាពចំពោះមតិរបស់ប្រធានរដ្ឋ  លោក Tran Dai Quang ព្រះ​ចៅ​អធិរាជ​ជប៉ុន អាគី​ហ៊ី​តុ​​ សង្កត់ធ្ងន់ថា៖ ដំណើរទស្សនកិច្ច​លើកនេះ​នឹងបង្កើនបន្ថែមការយល់ដឹងគ្នាទៅវិញទៅមក រវាងចំណងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរវៀតណាម-ជប៉ុន៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាអត្ថបទបានផ្សាយ