19/11/2015 09:15 GMT+7 Email Print Like 0

ប្រធានរដ្ឋវៀតណាមនិងថ្នាក់ដឹកនាំអន្តរជាតិនានាអះអាងនូវការប្តេជ្ញាចិត្តនាំ TPP ចូល​ជាធរ​មាន​យ៉ាង​ឆាប់​ៗ​


ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang និងថ្នាក់ដឹកនាំអន្តរជាតិនានាអះអាងនូវការប្តេជ្ញាចិត្តនាំ TPP ចូលជាធរមានយ៉ាងឆាប់ៗ

ក្នុងក្របខ័ណ្ឌសប្ដាហ៍ជាន់ខ្ពស់ APEC 2015 នៅហ្វីលីពីន នារសៀលថ្ងៃទី១៨ខែវិច្ឆិកាឆ្នាំ២០១៥ កិច្ចប្រជុំជាន់ខ្ពស់ របស់បណ្ដាថ្នាក់ដឹកនាំ នៃកិច្ចព្រមព្រៀងពាណិជ្ជកម្ម​ឆ្លងមហាសមុទ្រប៉ាស៊ីហ្វីក (TPP) លើកទី៦ បានប្រារព្វ​ឡើង នៅទី​ក្រុង Manila ដោយមានការចូលរួមរបស់ថ្នាក់ដឹកនាំនៃប្រទេសជាសមាជិក​ចំនួន១២ ដូចជា៖ អូស្ត្រាលី កាណា​ដា ជប៉ុន  ម៉ាឡេស៊ី  សិង្ហបុរី អាមិក និងវៀតណាម។ ថ្លែងមតិបើកសម័យប្រជុំ ប្រធានាធិបតី​អាមេរិក Barack Obama បាន​វាយតំលៃខ្ពស់ ចំពោះការប្តេជ្ញាចិត្តរួម និងការខំប្រឹងប្រែងរបស់សមាជិកទាំង​ឡាយ ដើម្បី​បញ្ចប់​ការចរចារ ស្ដីពីកិច្ចព្រមព្រៀង TPP។ តាមលោកថា៖ នេះមិន​គ្រាន់តែជាសមិទ្ធិផល​ធំធេង ស្ដីពី​ចក្ខុវិស័យ​របស់​ប្រទេស TPP ទាំង ១២ ប៉ុណ្ណោះ​ទេ​ថែមទាំងចំពោះអនាគត របស់​តំបន់ រួម​ចំណែក​កំណត់​ក្រិត​ក្រម​ពាណិជ្ជកម្ម​នៅ​អាស៊ី-ប៉ាស៊ីហ្វីកនាពេលខាងមុខទៀតផង។

រីឯ ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានអះអាងថា៖ ការសម្រេចកិច្ចព្រមព្រៀងTPP រួមជា​មួយ​ការ​បង្កើត​សហគមន៍​អាស៊ាន ជារបត់សំ​ខាន់​មានអត្ថន័យធំធេង បង្កើតកម្លាំងចលករថ្មីសំរាប់កំណើន ផ្សារ​ភ្ជាប់​តំបន់​រួម​​ចំណែក​​ជំរុ​ញ​សន្តិភាព កិច្ចស​ហប្រតិបត្តិការ តភ្ជាប់និងកំណើននិរន្តរភាព។

​បញ្ចប់កិច្ចប្រជុំ ថ្នាក់ដឹកនាំទាំងអស់បានអនុម័តលើសេចក្ដីថ្លែងការណ៍ រួម​បង្ហាញ​នូវការ​ប្តេជ្ញាចិត្ត​របស់​ប្រទេស​ជាសមាជិក​ទាំង១២ ជំរុញដំណើការចុះ​ហត្ថលេខា និងអនុម័ត​នៅប្រទេសនិមួយៗ ដើម្បីនាំកិច្ចព្រមព្រៀង​TPP ចូល​ជាធ​រមាន៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ