14/11/2014 15:19 GMT+7 Email Print Like 0

ប្រធានរដ្ឋវៀតណាមទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតក្រិក។


ប្រធានរដ្ឋវៀតណាមទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូយក្រិកដែលមកជំរាបលាក្នុងឱកាស
បញ្ចប់បេសកម្មការទូតនៅវៀតណាម (Image: VNA)

នារសៀលថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ២០១៤ ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បាន​ទទួល​ជួបសន្ទនាជាមួយ ឯកអគ្គរដ្ឋទូយក្រិកប្រចាំនៅវៀតណាម លោកស្រី Rose Ieremia ក្នុងឱកាសបញ្ចប់បេសកម្មការទូតនៅវៀតណាម។ ក្មុងជំនួបនេះ ប្រធានរដ្ឋវៀតណាម​វាយតំ​លៃ​ខ្ពស់ចំពោះបេសកម្មការទូតរបស់ឯកអគ្គរដ្ឋទូតក្រិកប្រចាំនៅ​វៀតណាម ដែល​បាន​រួម​ចំណែក​​ជំរុញទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពរវាងប្រទេសទាំង ២។ ប្រធានរដ្ឋវៀតណាម​មាន​គោលបំណងថា៖ ក្រិកនឹងគាំទ្រយ៉ាង សកម្មដំណើរការបញ្ចប់​ការចរចារ​អំពី​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរីរវាងវៀតណាម-សហភាពអឺរ៉ុប (EU)។ កិច្ចព្រមព្រៀង​នេះនឹង​បើក​ចេញ​ឱកាស​សហ​ប្រតិបត្តិការលើ វិស័យសេដ្ឋកិច្ចពាណិជ្ជកម្មរវាងវៀតណាមនិងក្រិកនិយាយដោយឡែក ក៏ដូចជារវាងវៀតណាម និង EU ផងដែរ៕

តាម VOV5 - វិទ្យុសម្លេង​វៀត​ណាម 

បណ្តាអត្ថបទបានផ្សាយ