13/04/2015 11:36 GMT+7 Email Print Like 0

ប្រធានរដ្ឋវៀតណាមទទួលជួបសន្ទនាជាមួយអនុប្រធានខុទ្ទកាល័យគណៈរដ្ឋមន្ត្រីជប៉ុន

នារសៀលថ្ងៃទី ១២ ខែមេសា ឆ្នាំ ២០១៥ ក្នុងពិធីជួបសន្ទនាជាមួយអនុប្រធាន ខុទ្ទកាល័យគណៈរដ្ឋមន្ត្រីជប៉ុន លោក  Hiroshige Seko ដែលកំពុងមានដំណើរ ទស្សនកិច្ចការងារនៅវៀតណាមសំដៅពិភាក្សាអំពី​គំរោងការណ៍​​​​មហាវិទ្យាល័យវៀតណាម - ជប៉ុនចំណុះមហាវិទ្យាល័យជាតិហាណូយ (វៀតណាម) ប្រធានរដ្ឋ
វៀត​ណាម លោក Truong Tan Sang បានឲ្យដឹងថា៖ មហាវិទ្យាល័យវៀតណាម-ជប៉ុនទទួលបាន ការ​យកចិត្ត​ទុក​ដាក់​ពិសេសពីប្រធានរដ្ឋវៀតណាម នាយករដ្ឋមន្ត្រីជប៉ុននិងសមាគមសមាជិកសភាមិត្តភាពវៀតណាម-ជប៉ុន។ ប្រធាន​រដ្ឋវៀតណាមមានគោលបំណង ថា៖ វៀតណាមនិងជប៉ុននឹង​​សហការយ៉ាង​ម៉ត់ចត់​ដើម្បី​ដោះ​ស្រាយ​​យ៉ាងឆាប់ៗបែបទអោយវៀតណាមនូវទឹកប្រាក់ចំនួន ២ រយលានដុល្លាអាមេរិកពីប្រភពទុន ODA  ដើម្បី​​សម្រេចគំរោងការណ៍នេះ​តាមកាលកំណត់។ រីឯខ្លួនវិញ អនុប្រធាន ខុទ្ទកាល័យគណៈរដ្ឋមន្ត្រី​ជប៉ុន លោក​  Hiroshige Seko បានឲ្យដឹងថា៖ រដ្ឋាភិបាលជប៉ុននឹងខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្តដើម្បី​មហា​វិទ្យាល័យ​​នេះ​ដាក់អោយដំណើការ​តាមកាលកំណត់ដែរ៕

 
តាម​ VOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាអត្ថបទបានផ្សាយ