21/11/2016 07:15 GMT+7 Email Print Like 0

ប្រធានរដ្ឋវៀតណាមជួបសម្ដែងការគួរសមបណ្ដាថ្នាក់ដឹកនាំ APEC


ប្រធានរដ្ឋ លោក Tran Dai Quang និងប្រធានាធិបតីរុស្ស៊ី លោក V.Putin

នារសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៦ (តាមម៉ោងតំបន់) នៅទីក្រុង Lima ប្រទេសប៉េរូ ក្នុង​ឱកាស​ចូលរួម​សប្ដាហ៍ជាន់​ខ្ពស់ APEC លើកទី២៤ ប្រធានរដ្ឋវៀតណាម លោក​Tran Dai Quang បាន​មាន​ជំនួប​សន្ទនា​ជាមួយ​ថ្នាក់​ដឹក​នាំ APEC។

​នៅក្នុងជំនួបសន្ទនាជាមួយប្រធានរដ្ឋចិន លោក Xí Jìnpíng ថ្នាក់ដឹកនាំទាំង​ពីរ​រូប​បាន​ចាត់ទុក​ថា៖​ទំនាក់​ទំនង​ដៃគូ​សហប្រតិបត្តិការយុទ្ធ​សាស្ត្រ លើគ្រប់វិស័យ​វៀតណាម​-ចិន ក្នុងរយៈពេល​កន្លង​ទៅ បាន​បន្ត​អភិវឌ្ឍន៍​ដ៏ល្អប្រសើរ​។ ថ្នាក់ដឹកនាំ​ទាំងពីររូប​ក៏បាន​ចាត់​ទុក​ថា៖ ក្នុង​សភាព​ការណ៍​តំបន់​និង​អន្តរជាតិ​កំពុង​ប្រព្រឹត្ត​ទៅដ៏ស្មុគ្រ​ស្មាញនេះ ភាគី​ទាំងពីរត្រូវបង្កើនការផ្លាស់ប្តូរយុទ្ធសាស្ត្រ​ ដោះស្រាយជំលោះ​ដោយសន្តិវិធី ជំរុញកិច្ច​សហប្រតិបត្តិការ ដើម្បីផលប្រយោជន៍រួមរបស់ប្រជាជននៃ​ប្រទេសទាំង​ពីរ ក៏ដូជចជាដើម្បី​សន្តិភាព ស្ថិរភាព​ និងការអភិវឌ្ឍន៍នៅក្នុងតំបន់។

​នៅក្នុងជំនួបសន្ទនាកំពូលវៀតណាមនិងរុស្ស៊ី ប្រធានរដ្ឋ លោក Tran Dai​ Quang និងប្រធានាធិបតី​រុស្ស៊ី លោក V.Putin បានសម្ដែងនូវការពេញចិត្តចំពោះ​ការអភិវឌ្ឍន៍ទំនាក់ទំនងដៃគូ​យុទ្ធសាស្ត្រ លើគ្រប់វិស័យ រវាង​ប្រទេសទាំងពី​រ។ ប្រធា​នាធិបតីរុស្ស៊ី លោក V.Putin បានអះអាងថា៖ រុស្ស៊ី​គោរព និងយកចិត្តទុកដាក់ជា​ច្រើន​ចំពោះ​ទំនាក់ទំនងមិត្តភាពជា​ប្រពៃណី និងកិច្ចសហប្រតិបត្តិការលើច្រើន​វិស័យ​ជាមួយ​វៀត​ណាម និង​មាន​គោលបំណង​ថា៖ រួមជាមួយវៀតណាមបន្តបង្កើន​ទំនាក់ទំនងទ្វេភាគី ពិសេសគឺក្នុង​បណ្ដាវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម​ អប់រំ បណ្ដុះបណ្ដាល វិទ្យាសាស្ត្រ និងបច្ចេកទេស៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ