20/11/2016 11:21 GMT+7 Email Print Like 0

ប្រធានរដ្ឋវៀតណាមជួបសន្ទនាជាមួយអនុប្រធានាធិបតីឥណ្ឌូនេស៊ី


ប្រធានរដ្ឋវៀតណាមជួបសន្ទនាជាមួយអនុប្រធានាធិបតីឥណ្ឌូនេស៊ី

នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ក្នុងឱកាសចូលរួមសប្ដាហ៍ជាន់ខ្ពស់លើកទិ២៤ នៃវេទិ​កាសហប្រតិបត្តិការ​សេដ្ឋកិច្ច​ អាស៊ី-ប៉ាស៊ីហ្វីក (APEC) នៅទីក្រុង ​Lima ប្រទេស​ប៉េរូ​ ប្រធានរដ្ឋវៀតណាម​ លោក Tran Dai Quang បានជួប​សន្ទនា​ជាមួយ​អនុប្រធានាធិ​បតីឥណ្ឌូនេស៊ី​ លោក Jusuf Kalla​។ នៅ​ក្នុង​ជំ​នួប ប្រធាន​រដ្ឋបាន​ស្នើអោយ​ភាគី​ទាំង​ពី​រត្រូវ​ បង្កើនការផ្លាស់ប្តូរ​គណៈប្រតិភូ ពិសេសគឺគណៈ​ប្រតិភូជាន់​ខ្ពស់ និងត្រៀមរៀប​ចំកិច្ច​ប្រជុំ​លើក​ទី៧ គណៈ​កម្មាធិការ​ចម្រុះ រវាងប្រទេសទាំងពីរ ដើម្បីនាំចេញវិធីសាស្ត្រ​នានា សំដៅ​លើក​កំពស់​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ឡើង​ដល់ មួយមឺនពាន់លានដុល្លារអា​មេរិក​ នា​ឆ្នាំ ២០១៨​។ ប្រធាន​រដ្ឋក៏​បាន​ស្នើអោយ​ភាគី​ឥណ្ឌូនេ​ស៊ី​ ត្រូវយកចិត្តទុកដាក់​ប្រព្រឹត្ត​ទៅចំពោះ​អ្នកនេសាទ​វៀតណាម តាម​ស្មារតីមិត្ត​ភាព ប្រពៃ​ណី និង​ទំនាក់ទំ​នងដៃគូ។ ភាគីទាំងពីរក៏​បានឯកភាព​បង្កើន​ កិច្ចសហប្រតិបត្តិការនៅក្នុងវេទិកាព​ហុភាគី ជាពិ​សេស​គឺគ្នុង​ការរក្សាបរិយាកា​ស សន្តិភាព ស្ថិរភាពនៅក្នុងតំបន់ ខំប្រឹង​ប្រែងដោះ​ស្រាយ​ជំលោះ​នៅ​សមុទ្រ​ខាង​កើត​ដោយ​សន្តិវិធី និង​គោរពច្បាប់អន្តរជាតិ៕
 

តាម VOV5 – វិទ្យុសំឡេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ