26/10/2016 10:27 GMT+7 Email Print Like 0

ប្រធានរដ្ឋវៀតណាមជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីឡាវ


ប្រធានរដ្ឋវៀតណាមជួបសន្ទនាជាំមួយនាយករដ្ឋមន្ត្រីឡាវ

នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក​Tran Dai Quang បាន​ជួប​សន្ទនា​ជាមួយ​នាយក​រដ្ឋមន្ត្រីឡាវ​ លោក​ Thongloun Sisoulith​ក្នុង​ឱកាស​ចូល​រួម​សន្និសីទ​កំពូល​យុទ្ធសាស្ត្រ​សហប្រតិបត្តិ​កា​រ​សេដ្ឋកិច្ច Ayeyawady – Chao Phraya – Mekong លើក​ទី៧ សន្និ​សីទ​ជាន់​ខ្ពស់​កម្ពុជា​ ឡាវ មីយ៉ាន់ម៉ា និង​វៀត​ណាម (CLMV 8) និង​សន្និសីទ​ វេទិកាជាន់ខ្ពស់ សេដ្ឋកិច្ច​សកល ស្ដីអំពី​មេគង្គ( WEF​– Mekong ) នៅទី​នេះ​ ប្រធានរដ្ឋ ​លោក Tran Dai Quang បានចាត់ទុកថា​៖ ទំនាក់ទំ​នង​សាមគ្គី​ពិសេស កិច្ច​សហប្រតិបត្តិការ​លើគ្រប់វិស័យ​ រវាងប្រទេសទាំងពីរកាន់តែ​ស៊ីជំរៅ​ ជា​ក់ស្ដែង​និង​ប្រសិទ្ធិ​ភាព ភាគី​ទាំង​ពីរ​ត្រូវ​ត្រៀម​​រៀប​ចំអោយបាន​ល្អ សកម្ម​ភាព​ធំៗរវាងប្រទេសទាំងពីរ​នាពេលខាងមុខនេះ។

​មុននេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានដំណើការ​ចរចា​រជាមួយ នាយក​រដ្ឋមន្ត្រី​ឡាវ លោក​ Thongloun Sisoulith ផង​ដែរ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ