27/11/2015 09:47 GMT+7 Email Print Like 0

ប្រធានរដ្ឋវៀតណាមជួបសន្ទនាជាមួយក្រុមសមាជិកសភាមិត្តភាពអាស៊ាននៃរដ្ឋសភាអាល្លឺម៉ង់

នៅក្នុងជំនួបធ្វើការជាមួយអភិបាលទីក្រុងប៊ែកឡាំងលោក Michael Mueller នាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៥ ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បានចាត់ទុកថា ប៊ែកឡាំងជារដ្ឋធានីមួយក្នុងចំណោមរដ្ឋធានីធំៗនៃទ្វីបអឺរ៉ុប ដោយមានប្រព័ន្ធចរាចរណ៍សាធារណៈទំនើបនិងបរិស្ថានបៃតង ស្អាត។លោក ប្រធានរដ្ឋបានស្នើរឲ្យទីក្រុងប៊ែកឡាំងចែករំលែកបទពិសោធន៍ ជួយឧបត្ថម្ភទី ក្រុងមួយចំនួននៃវៀតណាមក្នុងវិស័យនេះ។ 


ប្រធានរដ្ឋលោក Truong Tan Sang ជួបសន្ទនាជាមួយក្រុមសមាជិកសភាមិត្តភាពអាស៊ាន
នៃរដ្ឋសភាអាល្លឺម៉ង់

មុននោះ នៅជំនួបសន្ទនាជាមួយក្រុមសមាជិកសភាមិត្តភាពអាស៊ាននៃរដ្ឋសភាអាល្លឺម៉ង់ នាព្រឹកថ្ងៃដដែល លោក Truong Tan Sang បានអះអាងថា ក្រុមសមាជិកសភាអាស៊ាន នឹងជាស្ពានតភ្ជាប់សំខាន់ដែលរួមចំណែកបង្កើនទំនាក់ទំនងរវាងរដ្ឋសភាអាល្លឺម៉ង់ជាមួយរដ្ឋសភានៃប្រទេសអាស៊ាននានា។ រីឯខ្លួនវិញ ក្រុមសមាជិកសភាអាល្លឺម៉ង់បានគាំទ្រការបង្កើនទំនាក់ទំនងរវាងរដ្ឋសភានៃប្រទេសទាំងពីរ ក៏ដូចជាបង្កើនយន្តការផ្លាស់ប្ដូររវាងប្រជាជន និស្សិតនិងសម្ព័ន្ធក្រុមហ៊ុនសេដ្ឋកិច្ចនៃប្រទេសទាំងពីរផងដែរ។ ស្ដីពីបញ្ហាសមុទ្រខាងកើតសមាជិកសភាអាល្លឺម៉ង់ បានចែករំលែកនិងគាំទ្រទស្សនៈរបស់វៀតណាម និងអាស៊ានក្នុងការដោះស្រាយជំលោះដោយសន្តិវិធីហើយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ ជាពិសេសគឺអនុសញ្ញាអ.ស.បស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ