13/11/2014 14:59 GMT+7 Email Print Like 0

ប្រធានរដ្ឋវៀតណាមជួបចរចារជាមួយថ្នាក់ដឹកនាំរបស់រុស្ស៊ី កូរ៉េខាងត្បូង និងនូវែលសេឡង់


ប្រធានរដ្ឋវៀតណាមជួបចរចារជាមួយថ្នាក់ដឹកនាំរបស់រុស្ស៊ីកូរ៉េខាងត្បូងនិងនូវែលសេឡង់
(Image: VOV)

នាថ្ងៃទី ១១  ខែវិច្ឆិកា ឆ្នាំ២០១៤ ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានជួប​ធ្វើ​ចរចារ​ជាមួយថ្នាក់ដឹកនាំរបស់រុស្ស៊ីកូរ៉េខាងត្បូងនិងនូវែលសេឡង់ដែល​កំពុងចូ​ល​រួមសន្និសីទ​កំពូល​នៃវេទិការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) លើកទី ២២ នៅរដ្ឋធានី​ប៉ែកាំង​របស់ចិន។ ក្នុងជំនួបសន្ទនាជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ថ្នាក់ដឹក​នាំ​ទាំង​ ២ រូបបានផ្លាស់ប្តូរមតិអំពីទិសដៅ និងបណ្ដាវិធានការជាក់ស្តែង​សំដៅជំរុញ​ទំនាក់ទំនង​ដៃ​គូ​យុទ្ធសាស្ត្រលើគ្រប់វិស័យ រវាងវៀតណាមនិងរុស្ស៊ីឲ្យបានខ្លាំងក្លាថែមទៀត។ ភាគីទាំង ២ បានអះអាងនូវ​ការ បង្កើនទំនុកទុកចិត្តខាងនយោបាយតាមរយៈការផ្លាស់ប្តូរ​បណ្ដា​គណៈ​ប្រតិភូ​ជាន់ខ្ពស់។ ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានទទួល​សេចក្តី​​អញ្ជើញ​របស់​ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ក្នុងការចូលរួមពិធីរំលឹកខួបអ​នុស្សារវរីយ៍លើកទី ៦០ នៃទិវាជ័យជំនះទៅលើពួកហ្វាស៊ីស្តដែល នឹងត្រូវរៀបចំឡើង នៅរដ្ឋធានីម៉ូស្គូនាថ្ងៃទី ៩ ខែ ឧសភា ឆ្នាំ ២០១៥។ ថ្នាក់ដឹកនាំទាំង ២ រូបនេះបានវាយតំលៃ ខ្ពស់ចំពោះ​ការ​បោះជំហាន​យ៉ាង​សកម្ម​ក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទ្វេភាគី ហើយ​ឯកភាពខំ​ប្រឹងប្រែង​សម្រេចការ​ចរចារ​យ៉ាងឆាប់ៗ ឆ្ពោះទៅចុះហត្ថលេខាលើ កិច្ចព្រមព្រៀងពាណិជ្ជកម្ម​សេរីរវាង​វៀតណាម​និង​ស​​ម្ព័ន្ធភាពគយរុស្ស៊ី - កាហ្សាក់ស្ថាន - បេឡារុស បន្តជំរុញអនុវត្តបណ្ដាគំរោងការណ៍សហ​ប្រតិបត្តិ​ការ​ស្ទង់រកធ្វើអាជីវកម្ម ប្រេងឧស្ម័ន្ធនៅវៀតណាមនិងរុស្ស៊ី ផងដែរ។

ក្នុងជំនួបជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី Park Geun-hye ភាគីទាំង ២ បាន​ពិភាក្សា​​អំពីវិធានការបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម-កូរ៉េខាងត្បូងឲ្យស៊ីជម្រៅ​ថែម​​ទៀត ព្រមទាំង ឯកភាពបន្តកិច្ចសហការយ៉ាងជិតស្និតក្នុងការអនុវត្ត​បណ្ដាកិច្ចព្រមព្រៀង​ដែល​ទទួលបានប្រកបដោយប្រសិទ្ធភាពជាពិសេសគឺឆ្ពោះទៅ​ការចុះហត្ថលេខាលើ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្មសេរីរវាងវៀតណាមនិងកូរ៉េខាងត្បូង។

ក្នុងការសន្ទនាជាមួយនាយករដ្ឋមន្ត្រីនូវែលសេឡង់ លោក Jonh Key ថ្នាក់ដឹកនាំទាំង ២ រូប​បាន​ឯកភាពអំពីការពង្រីកសក្តានុភាពសហប្រតិបត្តិការនិងអនុវត្តយ៉ាងសកម្ម កម្មវិ​ធី​ធ្វើ​សកម្មភាព​២០១៣ - ២០១៦ សំដៅជំរុញខ្លាំងទំនាក់ទំនងដៃគូលើគ្រប់វិស័យ វៀតណាម-នូវែល​សេឡង់​។ ភាគីទាំង ២ បានឯកភាពគាំទ្រគ្នាទៅវិញទៅមកក្នុង បណ្ដាវេទិការ​អន្តរជាតិ​និង​ក្នុងតំប​ន់៕

តាម​ VOV5 - វិទ្យុសម្លេង​វៀត​ណាម

បណ្តាអត្ថបទបានផ្សាយ