11/11/2014 09:18 GMT+7 Email Print Like 0

ប្រធានរដ្ឋវៀតណាមចូលរួមសន្និសីទកំពូលអង្គភាពអាជីវកម្ម APEC ២០១៤


ប្រធានរដ្ឋវៀតណាមចូលរួមសន្និសីទកំពូលអង្គភាពអាជីវកម្ម APEC ២០១៤ (VOV)

នាព្រឹកថ្ងៃទី១០ ខែវិច្ឆកា ឆ្នាំ២០១៤ សន្និសីទកំពូលអង្គភាពអាជីវកម្ម APEC ២០១៤បាន​ប្រព្រឹត្ត​ទៅនៅមជ្ឈមណ្ឌលសន្និសីទជាតិចិននៅទីក្រុងប៉េកាំង។ នេះ​ជាព្រឹត្តិការណ៍​សំខាន់​បំ​ផុត​​របស់សហគមន៍អង្គភាពអាជីវកម្មអាស៊ី - ប៉ាស៊ីហ្វិកនិងត្រូវបានរៀបចំជាប្រចាំឆ្នាំ​ក្នុង​សប្ដាហ៍​ជាន់ខ្ពស់ APEC សំដៅ​បង្កើត​ឱកាសសំរាប់អង្គភាពអាជីវកម្មជួបប្រាស្រ័យផ្លាស់ប្តូរ​ផ្ទាល់​ និងលើកមតិ​ជូនថ្នាក់ដឹកនាំជាន់ខ្ពស់ APEC។ ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang ត្រូវបានអញ្ចើញនិងថ្លែងមតិជាមួយតួនាទីជាភ្ញៀវអញ្ចើញពិសេស នៅ​សម័យប្រជុំ​នៃ​សន្និ​សីទ​អំពីប្រធានបទ បង្កើនការតភ្ជាប់ដំបន់៖អាទិភាពអំពី​វិនិយោគហេដ្ឋានរចនាសម្ព័ន្ធ និង​គោល​នយោបាយ។ លោកប្រធានរដ្ឋបាន​សង្កត់​ធ្ងន់ថា អាស៊ី-ប៉ាស៊ីហ្វិកកំពុង​ប្រឈម​មុខ​នឹង​ឱកាស​ថ្មីដ៏ធំធេង ជាមួយ​ការ​បង្កើតសហគមន៍អាស៊ាន និងកិច្ចព្រម​ព្រៀងពាណិជ្ជកម្ម​សេរី​ជំនាន់​ថ្មី ដូចជាកិច្ច​ព្រមព្រៀងដៃគូសេដ្ឋកិច្ចលើគ្រប់វិស័យដំបន់ (RCEP) កិច្ចព្រមព្រៀងដៃគូ​អន្តរ​​ប៉ាស៊ីហ្វិក (TPP) ជាដើម។ លោកប្រធានរដ្ឋបានសង្កត់ធ្ងន់ថា អាទិភាពនា​បច្ចុប្បន្ន​របស់​វៀត​ណាមគឺកសាងខ្សែរបៀងសេដ្ឋកិច្ចកើត-លិចរបស់មហាអនុ​ដំបន់ទន្លេមេគង្គ​បើក​ទូលាយ​និង​ដំបន់ត្រីកោណអភិវឌ្ឍន៍ភាគខាងជើងនិងភាគខាងត្បូងជាដើម។

នារសៀលថ្ងៃដដែល ប្រធានរដ្ឋ Truong Tan Sang និងថ្នាក់ដឹកនាំ​សមាជិក APEC ចូលរួម​ការ​សន្ទនា​ជាមួយសមាជិកនៃក្រុមប្រឹក្សាពិគ្រោះ​អាជីវកម្ម APEC (ABAC)។ បណ្ដាថ្នាក់ដឹក​នាំ​បាន​វាយ​តំលៃខ្ពស់និងកត់សម្គាល់​សំណើរជាក់ស្ដែងរបស់​ ABAC អំពីទិសដៅ​និង​វិធានការ​បង្កើន​កិច្ចសហ​ប្រតិបត្តិ​ការ​ចងសម្ព័ន្ធសេដ្ឋកិច្ចក៏ដូចជាលើកកំពស់តួនាទីរបស់ APEC ។ នាពេល​រសៀល ​លោក Truong Tan Sang រួមជាមួយថ្នាក់ដឹកនាំនៃប្រទេស ជាសមាជិក​កិច្ចព្រម​ព្រៀង​ដៃគូ​​អន្តរប៉ាស៊ីហ្វិក (TPP) បានដំណើរការកិច្ចប្រជុំកំពូលលើកទី៥នៅទីក្រុងប៉េកាំងរបស់ចិន។ កិច្ចប្រជុំនេះ បានវាយតម្លៃចំពោះការវិវឌ្ឍន៍នៃបណ្តាកិច្ចចរចាររយៈពេលកន្លងទៅ និងដាក់​ចេញ​​ទិសដៅជម្រុញការខំប្រឹងប្រែងសុក្រិដ្ឋដំណើការចរចារ។ បណ្តាថ្នាក់ដឹកនាំ TPP បាន​សង្កត់​ធ្ងន់​ថា កិច្ចព្រមព្រៀង TPP ត្រូវបង្កើនសមត្ថភាពប្រគួតប្រជែង សម្រាប់បណ្តា ប្រទេស​ជា​សមជិក ឆ្ពោះទៅធានាការអភិវឌ្ឍន៍ចីរភាព។ ថ្នាក់ដឹកនាំទាំងអស់នេះ បានអនុម័ត​លើ​សេចក្តី​ថ្លែងការណ៍រួម ដោយកំណត់ទិសដៅជាក់ស្តែង ដើម្បីជម្រុញដំណើការចរចារនា​ពេល​ខាង​មុខ។ ក្នុងកិច្ចប្រជុំនេះ លោក Truong Tan Sang អះអាងថា វៀតណាម​ប្តេជ្ញា​និង​ត្រៀម​ខ្លួន​ជា​ស្រេចខំប្រឹងរួមជាមួយ សមាជិកនានា ដើម្បីសម្រេចបានឆាប់ៗកិច្ចព្រមព្រៀងពេញលេញ១ ដើម្បីតុល្យភាពអភិវឌ្ឍន៍ ផលប្រយោជន៍និងការអភិវឌ្ឍន៍ជាក់ស្តែងរបស់បណ្តាប្រទេសជា សមាជិក។

ក្នុងឱកាសចូលរួមសន្និសីទជាន់ខ្ពស់ APEC លើកទី២២ នាថ្ងៃទី១០ ខែវិច្ឆកា ឆ្នាំ ២០១៤ នៅ​​ទី​ក្រុង​ប៉េកាំង ប្រធាន​រដ្ឋវៀតណាមលោក Truong Tan Sang បានមានជំនួប ​សន្ទនា​ទ្វេ​ភាគី​ជាមួយ​អគ្គលេខានិងជាប្រធានរដ្ឋចិនលោក Xi Jinping ប្រធានាធិបតី​អាមេរិកលោក Barack Obama នាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe ប្រធានា ធិបតីឥណ្ឌូនេស៊ីលោក Joko Widodo។


ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បានមានជំនួបសន្ទនាទ្វេភាគីជាមួយអគ្គលេខានិងជាប្រធានរដ្ឋចិនលោក Xi Jinping (VOV)

នៅជំនួបសន្ទនាជាមួយអគ្គលេខានិងជាប្រធានរដ្ឋចិនលោក Xi Jinping ភាគី ទាំងពី​រ​បាន​ផ្លាស់​ប្តូរ​មតិស៊ីជម្រៅអំពីទិសដៅធំៗធ្វើឲ្យស៊ីជម្រៅទំនាក់ទំនងដៃគូ សហប្រតិបត្តិការ​យុទ្ធសាស្ត្រ​លើ​គ្រប់វិស័យវៀតណាម-ចិន។ ស្ដីពីបញ្ហា​នៅ​សមុទ្រ ប្រធានរដ្ឋ Truong Tan Sang បាន​សង្កត់​ធ្ងន់​ថា ភាគីទាំងពីរមាន​គោលជំហរ​ខុស​គ្នា​ ក្នុងបញ្ហាសមុទ្រខាងកើតជាស្ថានភាពជាក់ស្ដែង។ ប្រការ​សំខាន់បំផុត​គឺភាគីទាំងពីរ ត្រូវឆ្លងតាម​រយៈការចរចារ​ផ្លាស់​ប្តូរ​​ដោយស្មោះ​ត្រង់​លើ​មូល​ដ្ឋាន​​ការយល់ដឹងរួមនិង កិច្ចព្រមព្រៀងរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់បក្សទាំងពីររដ្ឋទាំងពីរ ដើម្បីផ្សាយទៅសញ្ញា ល្អប្រសើរជាមួយប្រជាជននិងសាធារណៈមតិ​អន្តរជាតិ។

នៅជំនួបសន្ទនាជាមួយប្រធានាធិបតីអាមេរិកលោក Barack Obama ថ្នាក់​ដឹកនាំ ទាំងពីរ​រូប​បាន​​ផ្លាស់ប្តូរអំពីទិសដៅអនុវត្តទំនាក់ទំនងដៃគូលើគ្រប់វិស័យនិងកិច្ចព្រម ព្រៀង​ដៃគូ​អន្តរ​ប៉ា​ស៊ី​ហ្វិក។
នៅជំនួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe ភាគីទាំង​ពីរ​បាន ផ្លាស់​ប្តូរ​អំពី​ទិស​ដៅនិងវិធានការជាក់ស្ដែងដើម្បីធ្វើឲ្យស៊ីជម្រៅទំនាក់​ទំនងរក្សាការ ផ្លាស់ប្តូរ​គណៈ​ប្រតិភូ​គ្រប់​ជាន់ថ្នាក់។


ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បានមានជំនួបសន្ទនាជាមួយប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo (VOV)

នៅជំនួបសន្ទនាជាមួយប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo ថ្នាក់​ដឹក នាំទាំង​ពីរ​រូប​បាន​ផ្លាស់ប្តូរអំពីវិធានការសំខាន់សំដៅជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ វៀតណាម-ឥណ្ឌូ​នេ​ស៊ី​៕

 តាម VOV5 - វិទ្យុសម្លេង​វៀត​ណាម

បណ្តាអត្ថបទបានផ្សាយ