31/05/2017 10:22 GMT+7 Email Print Like 0

ប្រធានរដ្ឋលោក Tran Dai Quang អញ្ជើញ​ជាអធិបតី​សម័យ​ប្រជុំ​របស់​គណៈ​កម្មាធិការ​ទទួល​បន្ទុក​កំណែ​ទម្រង់​យុត្តិធម៌​


 ប្រធានរដ្ឋលោក Tran Dai Quang ថ្លែងមតិនៅសម័យប្រជុំ (រូបថត៖VOV)

នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ​២០១៧ នៅរដ្ឋធានីហាណូយ ប្រធានរដ្ឋនិងជា ប្រធានគណៈ​កម្មាធិការ​ទទួល​បន្ទុក​កំណែ​ទម្រង់​យុត្តិធម៌មជ្ឈឹមលោក Tran Dai Quang បានអញ្ជើញជាអធិបតីសម័យប្រជុំលើកទី៣របស់គណៈ​កម្មាធិការ​នេះ។ អញ្ជើញថ្លែងមតិនៅទីនេះ ប្រធានរដ្ឋលោក Tran Dai Quang ចាត់ទុកថា កំណែ ទម្រង់​ជាខ្លឹម​សារ​សំខាន់​ក្នុងគោលមាគ៌ាផ្លាស់ប្ដូរថ្មីរបស់បក្សកុម្មុយនីស្តវៀត ណាមស្ដីពី​ការកសាង​នីតិរដ្ឋវៀត​ណាម​សង្គម​និយម។ ​ដោយហេតុនេះ ត្រូវមាន ការយល់​ដឹងឲ្យបានត្រឹមត្រូវអំពីគោលដៅ ទ្សនសៈ ភារកិច្ចនិង​មាន​សេចក្ដី​សំរេច ខ្ពស់។ ទន្ទឹមនឹងនោះ ត្រូវដំណើរការ​ដោយព្រមៗ​គ្នាជាមួយ​ការផ្លាស់​ប្ដូរថ្មី​ប្រព័ន្ធ នយោបាយ កំណែ​ទម្រង់​វិស័យ​នីតិបញ្ញត្តិនិងកំណែទម្រង់រដ្ឋបាល ហើយ​ដាក់ ចេញផែនការជាក់ស្ដែង​ឲ្យបានសមស្របជាមួយ​នឹង​ស្ថានភាព​អភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គម​កិច្ចរបស់ប្រទេសជាតិក្នុងដំណាក់កាលនិមួយៗផងដែរ៕
 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាអត្ថបទបានផ្សាយ