17/11/2016 09:47 GMT+7 Email Print Like 0

ប្រធានរដ្ឋលោក Tran Dai Quang អញ្ជើញទៅសាកសួរសុខទុក្ខអគ្គមគ្គុទេស Fidel Castro


ប្រធានរដ្ឋលោក Tran Dai Quang អញ្ជើញទៅសាកសួរសុខទុក្ខអគ្គមគ្គុទេស Fidel Castro

ប្រធានរដ្ឋវៀត​ណាម លោក Tran Dai Quang និងភរិយា រួមជាមួយគណៈ​ប្រតិភូ​ជាន់​ខ្ពស់​បក្ស និង​រដ្ឋ​វៀត​ណាម​ នាថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ២០១៦ បានមកដល់រដ្ឋធានី La​ Habana ចាប់​ផ្តើម​ដំណើរ​បំពេញ​ទស្សន​កិច្ច​ជា​ផ្លូវ​ការ នៅ​ប្រទេស​គុយ​បា ចាប់​ពីថ្ងៃ​ទី១៥​ដល់ថ្ងៃទី​១៧​ ខែ​វិច្ឆិកា ឆ្នាំ២០១៦។ មកដ​ល់រដ្ឋធានី​ La Habana ប្រធានរ​ដ្ឋ លោក Tran Dai Quang បានដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​បក្ស រដ្ឋ​វៀតណាម​ អញ្ជើញទៅ​សម្ដែង​ការ​គួរ​សម​អគ្គមគ្គុ​ទេស បដិវត្តន៍​គុយ​បា លោក Fidel Castro ។ ថ្នាក់ដឹកនាំ​ទាំងពី​ររូប បាន​រំលឹក​ឡើង​វិញ​នូវ​បណ្ដា​ចំណុច​សំខាន់ ក្នុងទំនាក់ទំនងរវាងប្រទេស​ទាំងពីរ ក្នុង​រយៈពេល៥០​ឆ្នាំកន្លង​ទៅ និង​ពិភាក្សា​អំពី​បញ្ហាមួយ​ចំនួន​នៅក្នុង​តំ​បន់​ និងអន្តរជាតិដែលភាគីទាំងពី​រយកចិត្ត​ទុកដាក់​ដូចគ្នា​។

​នាព្រឹកថ្ងៃទី១៦វិច្ឆិកា (តាមម៉ោងហាណូយ) ប្រធានរដ្ឋ លោក Tran Dai Quang ​រួម​ជាមួយ​គណៈ​ប្រតិភូ​ជាន់​ខ្ពស់​បក្ស រដ្ឋវៀត​ណាម អញ្ជើញ​ជួបសំណេះសំណាល​ ជាមួយ​កម្មាភិបាលស្ថាន​ទូតវៀតណាម ប្រចាំនៅ​គុយបា និង​​សហគមជន​វៀតណាម កំពុងរស់​នៅនិង​សិក្សារៀន​សូត្រនៅ​គុយបាផង​ដែរ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ