13/06/2016 10:28 GMT+7 Email Print Like 0

ប្រធានរដ្ឋលោក Tran Dai Quang អញ្ជើញទៅដល់ក្រុងវៀងច័ន្ទចាប់ផ្តើមដំណើរទស្សនកិច្ចនៅឡាវ


ប្រធានរដ្ឋលោក Tran Dai Quang អញ្ជើញទៅដល់ក្រុងវៀងច័ន្ទចាប់ផ្តើម ដំណើរទស្សនកិច្ចនៅឡាវ

នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៦ ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang និងលោកជំទាវរួមទាំងគណៈ​ប្រតិភូជាន់ខ្ពស់វៀតណាមបានទៅដល់ទីក្រុងវៀងច័ន្ទចាប់ផ្តើមដំណើរទស្សនកិច្ចថ្នាក់រដ្ ឋនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមា និតឡាវពីថ្ងៃទី១២ដល់ថ្ងៃទី១៤មិថុនា តាមសេចក្តីអញ្ជើញរបស់អគ្គលេខាបក្សនិងជាប្រធានរដ្ឋឡាវលោក Bounnhang Volachith ។ ដំណើរទស្សនកិច្ចនេះ​សំដៅរឹតបន្តឹងទំនាក់ទំនងមិត្តភាពប្រពៃណី សាមគ្គីពិសេសរវាងបក្សទាំងពីរ រដ្ឋ ទាំងពីរ ព្រមទាំងជម្រុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាង​វៀត​ណាមជាមួយឡាវ។ 

បន្ទាប់ពីពិធីទទួលយ៉ាងឱឡារិកមក ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang និងអគ្គលេខាបក្សនិងជាប្រធានរដ្ឋឡាវលោក Bounnhang Volachith បានអញ្ជើញជួបចរចារទ្វេភាគី។ នៅទីនេះ លោក Bounnhang Volachith បានអះអាងថា ការដែលលោក Tran Dai Quang ជ្រើសរើសប្រទេសឡាវជាប្រទេសដំបូងមកបំពេញទស្សនកិច្ចបន្ទាប់ពីទទួលដំណែងជាប្រធានរដ្ឋនោះ គឺសម្តែងនូវការគោរពនិងបំណងរឹតបន្តឹងទំនាក់ទំនង មិត្តភាព សាមគ្គីពិសេសរវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ។ ដំណើរទស្សនកិច្ចនៅប្រទេសឡាវលើកនេះរបស់លោក Tran Dai Quang នឹងរួមចំណែកសំខាន់ចូលក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាព ជាប្រពៃណី សាមគ្គីពិសេសនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យវៀតណាម -ឡាវឲ្យឡើងកំពស់ថ្មី។

នៅក្នុងជំនួបចរចារនេះ ភាគីទាំងពីរក៏បានផ្លាស់ប្តូរលើវិធានការជម្រុញទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ និងពិភាគ្សាលើបញ្ហាអន្តរជាតិនិងតំបន់ដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា។

បន្ទាប់ពីការជួបចរចារមក ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang និងអគ្គលេខាបក្ស ប្រធានរដ្ឋឡាវលោក Bounnhang Volachith បានអញ្ជើញជាក្សិណសាក្សីពិធីប្រគល់អំណោយសម្រាប់កសាងសាលារៀននៅខេត្ត Sekong ប្រទេសឡាវ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាអត្ថបទបានផ្សាយ