22/12/2016 10:06 GMT+7 Email Print Like 0

ប្រធានរដ្ឋលោក Tran Dai Quang អញ្ជើញទទួល​ជួប​ជាមួយ​កម្មាភិបាល​នៃនាយកដ្ឋាន​កលយុទ្ធ​គ្រប់​ជំនាន់​


ប្រធានរដ្ឋលោក Tran Dai Quang អញ្ជើញថ្លែងមតិក្នុងពិធី

ក្នុង​ឱកាសរំលឹកខួបលើកទី៧២ នៃទិវាបង្កើតកងទ័ព​ប្រជាជនវៀត​ណាម​និង​ខួប​លើក​ទី​៧០ នៃទិវា​ប្រទេសជាតិ​ទាំងមូល​ធ្វើការ​តស៊ូ​ប្រយុទ្ធ នាព្រឹក​ថ្ងៃ​ទី​២១ ខែធ្នូ ឆ្នាំ២០១៦​ ប្រធានរដ្ឋ​វៀត​ណាម លោក Tran Dai Quang​បាន​អញ្ជើញ​ជួប​មុខ​ ជា​មួយ​អតីតកម្មាភិបាល​គ្រប់ជំនាន់ នៃនាយកដ្ឋាន​កលយុទ្ធ អគ្គសេនា​ធិការ​ដ្ឋាន​​កង​ទ័ព​ប្រ​ជាជន​វៀតណាម។ ​នៅទីនេះ លោក Tran Dai Quang បាន​កត់​ស្គាល់​និង​លើក​សរ​សើរ ​ចំពោះ​ការ​រួម​ចំណែក​ដ៏ធំធេង​របស់​អតីត​កម្មាភិបាល​ នៃ​នាយកដ្ឋាន​កល​យុទ្ធ​គ្រប់​​ជំនាន់​ ក្នុង​បុព្វហេតុ​តស៊ូ​រំដោះ​ប្រទេស​ជាតិ ក៏ដូច​ជាក្នុងការ​អនុវត្តភារ​កិច្ច ​កសាង​កម្លាំង​កង​ទ័ព​បដិវត្ត​ន៍​ចំណាន​និង​ទំនើប​ជាជំហានៗ​។ លោកប្រធាន​រដ្ឋបាន​សង្កត់​ធ្ងន់​ថា  នា​ពេល​ខាង​មុខ ស្ថាន​ភាពលើ​ពិភពលោក តំបន់​និងក្នុង​ប្រទេស​មាន​បម្រែ​បម្រួល​ជា​ច្រើន​ទាម​​ទារ​ឲ្យបក្សទាំង​មូល កងទ័ពទាំងមូល​និង​ប្រជាជន​ទាំង​មូល ពង្រឹង​សាមគ្គី​ភាព​និង​ប្តេជ្ញា​អនុវត្តន៍ ប្រកបដោយជោគជ័យរាល់​គោល​ដៅដែល​បាន​ដាក់​ចេញ​។ លោក​ Tran Dai Quang បាន​ស្នើឲ្យ​កម្មាភិបាល​ កំពុងបំពេញ​ការ​ងារ​នៅ​នាយកដ្ឋាន​កលយុទ្ធ​បន្តខិតខំប្រឹង​ប្រែង ហាត់ពត់​លត់​ដំឲ្យមាន​លក្ខណៈ​សម្បត្ដិ​​ស្អាត​ស្អំ ឬទ្ធានុភាព​នយោបាយ​មោះមុត និងបំពេញល្អរាល់​ភារកិច្ចដែល​បាន​ប្រគល់​ជូន៕
 

តាម​ VOV5 – វិទ្យុសំឡេង​វៀតណាម​
 

បណ្តាអត្ថបទបានផ្សាយ