22/11/2016 09:27 GMT+7 Email Print Like 0

ប្រធានរដ្ឋលោក Tran Dai Quang បញ្ចប់ប្រកប​ដោយ​ជោគជ័យ​សកម្មភាព​ភាព​ក្នុង​ក្រប​ខ័ណ្ឌ​សន្និសិទ​ APEC ​២០១៦


ប្រធានរដ្ឋ លោក Tran Dai Quang ថតរូបជាមួយតំណាងចូលរួមសន្និសិទ

នាយប់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ​២០១៦ តាមម៉ោងតំបន់ (ពោលគឺព្រឹកថ្ងៃទី២១វិច្ឆិកាតាម​ម៉ោង​ហាណូយ) ប្រធាន​រដ្ឋ​វៀត​ណាម លោក Tran Dai Quang និងលោកជំទាវរួមទាំង​គណៈ​ប្រតិភូ​ជាន់​ខ្ពស់​វៀត​ណាម​បាន​ចាក​ចេញ​ពី​រដ្ឋធានី Lima របស់ប៉េរូ បញ្ចប់ប្រ​កប ដោយ​ជោគជ័យដំណើរទស្សន​កិច្ច ចូលរួមសប្តាហ៍​ជាន់ខ្ពស់​លើកទី​២៤នៃ​វេទិ​កាសហ​ប្រតិបត្តិការសេដ្ឋកិច្ច​អាស៊ី-ប៉ាស្វីហ្វិក (APEC) ចាប់ពីថ្ងៃទី១៧​ដល់ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៦។

​មុននោះ នារសៀលថ្ងៃទី២០វិច្ឆិកា តាមម៉ោងតំបន់ សន្និសីទជាន់ខ្ពស់ APEC​ បានបើក​សម័យបិទ​បញ្ចប់។ នៅក្នុង​សម័យ​ប្រជុំនេះ ក្នុង​នាមជាថ្នាក់ដឹកនាំខឿន​សេដ្ឋកិច្ច​ម្ចាស់សន្និសីទ​ APE​C ឆ្នាំ​២០១៧ ប្រធាន​រដ្ឋ​វៀត​ណាម​លោក​ Tran Dai​ Quang ទទួលបានការ​អញ្ជើញថ្លែងមតិ អំពីឆ្នាំ APEC ២០១៧នៅវៀតណាម។ លោក​Tran Dai Quang បាន​អះអាងថា ការ​ទទួលរៀបចំឆ្នាំ APEC ២០១៧ ជាកិច្ចការបរ​ទេស​ស្នូល​របស់ វៀត​ណាម ដល់​ឆ្នាំ២០២០​ ដែលបង្ហាញនូវបំណងប្រាថ្នារបស់វៀត​ណាម ចង់រួម​ចំ​ណែក សកម្ម​ទៅក្នុង​ដំណើរ​ការ​របស់ APEC ​និងនាំទ្វីបអាស៊ី-ប៉ាស៊ី​ហ្វិក​កាន់តែ​អភិវឌ្ឍន៍ប្រ​កបដោយ​វិបុល​ភាព។ ក៏នារ​សៀលថ្ងៃដ​ដែល លោក Tran​ Dai Quang រួម​ជាមួយ​ថ្នាក់ ដឹក​នាំ APEC ចូលរួមសម័យប្រជុំពេញអង្គលើកទី២​ ក្រោម​ប្រធា​នបទ “សន្តិ​សុខ ស្បៀង​អាហារ បន្សាំ​ជាមួយបម្រែបម្រួលអាកាសធាតុ​ និង​ទាក់ទង​ផ្ទាល់ជា​មួយ​ប្រភព​ទឹក​” និង “ត​ភ្ជាប់​ទ្វីប​អាស៊ី​-ប៉ាស៊ីហ្វិក៖ ឆ្ពោះទៅ​ការត​ភ្ជាប់ប្រសិទ្ធិភាព និងជាក់ស្តែង”។ ទាំងអស់នេះជាខ្លឹមសារសហប្រតិបត្តិការ
សំខាន់​របស់ APEC ក្នុងឆ្នាំ២០១៦។

​ក្នុងឱកាសចូលរួមសប្តាហ៍ជាន់ខ្ពស់ APEC លើកទី២៤នៅរដ្ឋធានី Lima ប្រទេស​ប៉េរូ នា​រសៀល​ថ្ងៃទី២០ ខែវិច្ឆិកា ប្រធា​នរដ្ឋលោក Tran Dai Quang បានអញ្ជើញជួប​សន្ទនា ជាមួយ​នាយក​រដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe ។ នៅទីនេះ ភាគីទាំងពីរបាន​ឯក​ភាព បង្កើនថែមទៀតទំនាក់​ទំនង​លើគ្រប់​វិស័យ ព្រម​ទាំង​ជម្រុញ​​ការ​ជួប​ប្រាស្រ័យ​ប្រជាជន។ ថ្នាក់ដឹក​នាំទាំងពីររូបក៏បានផ្លាស់ប្តូរ ចំពោះរាល់បញ្ហាអន្តរជាតិនិងតំបន់​ដែល​ក្នុង​នោះមានបញ្ហាសមុទ្រ​ខាងកើត​ផងដែរ​៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ