08/09/2016 10:31 GMT+7 Email Print Like 0

ប្រធានរដ្ឋលោក Tran Dai Quang និងប្រធានាធិបតិបារាំង Francois Hollande ធ្វើជាអធិបតីសន្និសីទកាសែត


ប្រធានរដ្ឋលោក Tran Dai Quang និងប្រធានាធិបតិបារាំង Francois Hollande
ធ្វើជាអធិបតីសន្និសីទកាសែត

នៅក្នុងសន្និសីទកាសែតនាព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៦ ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang បានជូនដំណឹងអំពីវិស័យសេដ្ឋកិច្ចរបស់វៀតណាម​ហើយបារាំងបានឯកភាពជម្រុញឲ្យអង្គភាពអាជីវកម្មនៃប្រទេសទាំងពីរឆ្ពោះទៅបង្កើតដៃគូសេដ្ឋកិច្ចនិងឧស្សាហកម្ម​ឈរលើមូលដ្ឋានការផ្លាស់ប្តូរបច្ចេកវិទ្យានិងភាគី​ទាំងពីរមានផលប្រយោជន៍ដូចគ្នា។ នៅទីនេះ​លោក Tran Dai Quang បានសង្កត់ធ្ងន់ថា៖

“ខ្ញុំនិងលោកប្រធានាធិបតីបានអះអាងថា គោរពគោលការយកច្បាប់ជាធំលើតំបន់សមុទ្រនិងមហាសាគរ ព្រមទាំងអះអាងសារជាថ្មី ការសន្យារក្សាសេរីភាពនាវា​ចរណ៍ អាកាសចរណ៍។​ ភាគីទាំងពីរបានសង្កត់ធ្ងន់នូវសារៈសំខាន់នៃការដោះស្រាយជម្លោះដោយសន្តិវិធីឈរលើមូលដ្ឋានច្បាប់អន្តរជាតិ ជាពិសេសគឺអនុសញ្ញាអ.ស.ប ស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS)។​ បន្ទាប់ពីសាលក្រមរបស់តុលាការអាជ្ញាកណ្តាលអចិន្ត្រៃយ៍នៃថ្ងៃទី១២កក្កដា ឆ្នាំ២០១៦មក ភាគីទាំងពីរក៏បានសង្កត់ធ្ងន់សារជាថ្មីម្តងទៀតនូវសារសំខាន់នៃការអនុវត្តយ៉ាងគ្រប់គ្រាន់សេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងគាំទ្រគ្នាទៅវិញទៅមក ដើម្បីសម្រេចបានឆាប់ៗ ក្រមប្រតិបត្តិតំបន់សម្រាប់ភាគីនានានៅសមុទ្រខាងកើត​(COC)”។        រីឯខ្លួនវិញ ប្រធានាធិបតីបារាំងបានអះអាងថា នាប៉ុន្មានឆ្នាំកន្លងទៅ ទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរមានការអភិវឌ្ឍន៍ដោយឥតឈប់ឈរ។  លោក Francois Hollande បានឲ្យដឹង​ថា​៖​       
“រូបខ្ញុំផ្ទាល់មានបំណងថា តាមរយៈដំណើរទស្សនកិច្ចលើកនេះគឺពង្រឹងទំនាក់ទំនងទ្វេភាគីនិងស្វែងរកវិធានការធ្វើយ៉ាងមេចដើម្បីអង្គភាពអាជីវកម្មបារាំងមានវត្តមានច្រើននៅវៀតណាម។​ លើសពីនេះទៅទៀត​​ នៅមានចំណុចថ្មីក្នុងទំនាក់ទំនងដៃគូយុទ្ធសាស្ត្រនោះគឺអំពីវប្បធម៌ស្រាវជ្រាវវិទ្យាសាស្ត្រនោះជាចំណេះដឹងនិង​ចំ​ណេះវិជ្ជា”

ប្រធានាធិបតីបារាំង Francois Hollande ឲ្យដឹងថា គាំទ្ររាល់គោលការសេរីភាពនាវាចរណ៍ គោរពអនុសញ្ញាអ.ស.បស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ និងចាត់ទុកថា ការជួបសន្ទនាជាវិធានការសម្រាប់ដោះស្រាយរាល់ជម្លោះ៕

តាម VOV5-វិទ្យុសម្លេងវៀតណាម


បណ្តាអត្ថបទបានផ្សាយ