27/11/2016 08:55 GMT+7 Email Print Like 0

ប្រធានរដ្ឋលោក Tran Dai Quang ជួបចរចារជាមួយ​ប្រធានាធិបតី​ Madagasca លោក​ Hery Rajaonarimampianina​

នារសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ​២០១៦ តាមម៉ោងតំបន់ (យប់ថ្ងៃដដែលតាមម៉ោងហាណូយ​) ក្នុង​វិមាន​ប្រធានាធិ​បតី​នៅ​រដ្ឋធានី ​Antananarivo ប្រ​ទេស Madagasca ប្រធានាធិ​បតី Madagasca លោក Hery​ Rajaonarimampianina បាន​អញ្ជើញ​​ជាអធិបតី​​ ពិធី​ទទួល​ស្វាគមន៍​​ជាផ្លូវការ ប្រធានរដ្ឋវៀត​​ណាម លោក Tran Dai Quang ដែលមកចូល​​រួម​សន្និសីទ​​ជាន់​​ខ្ពស់ Francophone លើកទី​១៦​។ បន្ទាប់​​ពីពិធី​ទទួល​បដិ​សណ្ឋារ​កិច្ច​ថ្នាក់​ដឹកនាំ​​ទាំងពីរ​​នាក់ បានចាប់ផ្តើម​កិច្ចចរចា​។


ទិដ្ឋភាពនៃជំនួបចរចាររវាងប្រធានរដ្ឋលោក Tran Dai Quang ជាមួយប្រធានាធិបតី Madagasca លោក Hery Rajaonarimampianina

ប្រធានាធិបតី Madagasca លោក Hery Rajaonarimampianina បានសម្តែងក្តី​សោមនស្ស​រីករាយ​ចំពោះ​ការដែល​បាន​ទទួលលោក Tran Dai Quang អញ្ជើញមក​ Madagascar ក្នុងឱកាសចូល​រួមសន្និសីទ​ជាន់​ខ្ពស់ Francophone លើកទី១៦ និង​សង្កត់​ធ្ងន់​ថា ដំណើរទស្សនកិច្ចនេះមានសារៈសំខាន់​ពិសេសខណៈ ដែល​ជាលើក​ដំបូង​មាន​ប្រធាន​រដ្ឋវៀតណាម មួយរូបមកទស្សនា Madagascar។

​រីឯខ្លួនវិញ លោក Tran Dai Quang បានឲ្យដឹងថា វៀតណាមត្រៀមជាស្រេច​សហការ ជាមួយ Madagascarលើគ្រប់​វិស័យ​ដែល​វៀតណាម មានឧត្តមភាពនិង​ Madagascar មានតម្រូវការ ជាពិសេស​គឺលើវិស័យ​កសិកម្ម ពាណិជ្ជកម្ម​និងវិនិយោគ​ លោក Tran Dai Quang មានបំណងថា ភាគីទាំងពីរនឹងបង្កើន​ការផ្លាស់​ប្តូរគណៈ​ប្រតិភូ​គ្រប់​ជាន់​ថ្នាក់ ជម្រុញ​កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។

​ថ្នាក់ដឹកនាំទាំងពីររូបបានគាំទ្រ និងវាយតម្លៃខ្ពស់ចំពោះការបើកការិយាល័យ​កុងស៊ុលកិត្តិយស នៅ Madagascar​ និង​ចាត់ទុកនេះជាការ​គូស​សញ្ញា​សំខាន់ក្នុង​ទំនាក់​ទំនងមិត្ត​ភាព​ទ្វេភាគី។ ភាគី​ទាំងពីរ​ក៏បាន​ផ្លាស់ប្តូរ​យោបល់លើ​បញ្ហាជាច្រើន​សំដៅលើក​កំពស់​ប្រសិទ្ធភាព នៃកិច្ចសហប្រតិបត្តិការ​ Francophone​។ ថ្នាក់ដឹក​នាំ​ទាំង​ពីរូប ក៏បានឯកភាពលើកកំពស់ស្មារតីយកច្បាប់​ជាធំ និងគោលការណ៍ដោះ​ស្រាយ ជម្លោះ​លើសមុទ្រ​ដោយសន្តិវិធី​ ឈរលើមូលដ្ឋាននៃច្បាប់អន្តរជាតិ ក្នុង​នោះមាន​ អនុ សញ្ញា​អ.ស.បស្តីពី​ច្បាប់​សមុទ្រ​ឆ្នាំ១​៩៨២។ បញ្ចប់កិច្ចចរចារ ប្រធាន​រដ្ឋ​លោក Tran Dai Quang និងប្រធានាធិបតី​ លោក Hery Rajaonarimampianina បាន​ធ្វើជាក​ស្សិណ សាក្សីពិធីចុះហត្ថលេខាលើអនុស្សរណៈ​យោគយល់គ្នា ស្តីពីកិច្ច​សហប្រតិបត្តិ​ការ ពាណិជ្ជកម្មអង្ក ររវាងវៀតណាមជាមួយ Madagascar។

​តាមរបៀបវារៈ នាព្រឹកថ្ងៃទី២៦វិច្ឆិកា តាមម៉ោងតំបន់ ប្រធានាធិបតីលោក​ Hery Rajaonarimampianina បាន​អញ្ជើញ​ជាអធិបតី ពិធីទទួលប្រធានគណៈប្រតិភូ​ចូលរួម ពិធី​បើកសន្និសីទជាន់​ខ្ពស់ Francophone លើក​ទី​១៦​។ ប្រធានរដ្ឋ លោក​ Tran Dai Quang នឹងអញ្ជើញថ្លែងសន្ទរក​ថា នៅក្នុងពិធី​បើកសន្និសីទ​ជាន់​ខ្ពស់​Francophone​ លើកទី១៦ផង​ដែរ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ