22/01/2017 10:28 GMT+7 Email Print Like 0

ប្រធានរដ្ឋលោក Tran Dai Quang៖ រួម​កម្លាំង​កាយ​ចិត្ត​កសាង​ប្រទេស​វៀត​ណាម​កាន់​តែធូ​ធារ​


ប្រធានរដ្ឋលោក Tran Dai Quang អញ្ជើញថ្លែងសេចក្តីជូនពរបុណ្យតេតអាណិកជន

អញ្ជើញថ្លែង​មតិនៅក្នុងពិធីបុណ្យ “និទាឃៈរដូវស្រុក​កំណើត ២០១៧” ក្រោម​ប្រធាន​បទ “ទីក្រុង​ហូជីមិញ-សេចក្តីប្រាថ្នាដ៏​ត្រចះត្រចង់” ដែលបានប្រ​ព្រឹត្តទៅ​នា​យប់ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ នៅ​ទីក្រុង​ហូជីមិញ​នោះ ប្រធាន​រដ្ឋ​វៀត​ណាម លោក ​Tran Dai Quang បាន​អះអាង​ថា ចំពោះ​ប្រទេស​ជាតិ បង​ប្អូន​អាណិក​ជន​វៀត​ណាម ជាផ្នែកមួយមិនអាចកាត់​ផ្តាច់​ចេញ​បាន​ទេ។​ហើយ​លោក​ប្រធាន​រដ្ឋ​ បាន​ចាត់​ទុក​ថា​រាល់​សមិទ្ធិ​រួម​របស់​​វៀត​ណាម គឺមាន​ការ​រួម​ចំណែក​សំខាន់​ទាំង​ខាង​សំភារៈ និង​ខាង​ស្មារតី​របស់​អាណិក​ជន​វៀត​ណាម​នៅ​ឯបរទេស​។​ លោក Tran Dai Quang ក៏បាន​​អំពាវនាវ​ឲ្យអ្នកជំនាញការ បញ្ជា​វ័ន្ត​អាណិក​ជន​ជាអ្នក ដែល​បាន​ទាក់​ទង​យ៉ាងឆាប់​រហ័ស​បំផុត​ ជាមួយ​បច្ចេកវិទ្យា​ជឿន​លឿន នឹងនាំបញ្ញាបទពិសោធន៍​របស់​ខ្លួន ​កសាង​ប្រទេស​ជាតិ។ លោក Tran Dai Quang អញ្ជើញមានប្រសាសន៍ថា៖
 
“ខ្ញុំសង្ឃឹមថា បងប្អូនជនរួមជាតិនឹង​ពង្រីកប្រពៃណី​សាមគ្គីភាព ជួយ​គ្នា​ទៅ​វិញ​ទៅ​មក ឧស្សាព្យាយាម​រួម​ចំណែក​​សកម្ម​ទៅ​​ប្រទេស​សាមី ​បន្ត​លើក​កំពស់​ការប្រទេជាធំ និងមោទនភាពជាជន​វៀតណា​ម ជាពិសេស ខិតខំប្រឹងប្រែងលើក​កំពស់​ថានៈ និងកិត្យានុភាព របស់សហគមន៍​ជនវៀតណាម ក៏ដូចជា​រួម​ចំណែក​បង្កើន​ទំនាក់​​ទំនង​​មិត្តភាពសហប្រតិបត្តិការ រវាង​វៀត​ណាម ជាមួយ​ប្រទេស​នានា​លើពិភព​លោក​ផង​ដែរ​។ ខ្ញុំ​ជឿ​ជាក់​​​ថា ទោះបីជានៅទីណា ក៏ដោយ​អាណិក​ជន​វៀតណាម ទាំងអស់​នឹង​រួមកម្លាំង​កាយចិត្ត​ដើម្បី​កសាង​ប្រទេស​​វៀត​ណាម ​កាន់​តែសម្បូរ​ធូធារ ពីមួយថ្ងៃទៅ​មួយ​ថ្ងៃ”។​
 
​ប្រធានរដ្ឋលោក Tran Dai Quang បានអះអាងថា​បក្ស​រដ្ឋ​និង  ប្រ​ជាជនវៀតណាម ជានិច្ចកាល​ទទួល​ស្វាគមន៍ ​និង​បង្ក​​លក្ខណៈ​ងាយ​ស្រួល​សម្រាប់​អាណិក​ជន​​វៀតណាម នៅ​ឯបរទេស​ត្រឡប់​មកមាតុ​ប្រទេស​សាក​​សួរ​សុខទុក្ខ​​សាច់​​ញត្តិ ធ្វើ​ទេសចរណ៍​និង​​រួមចំណែក​​កសា​​ង​​ស្រុក​​ទេស​៕

 

តាម ​VOV5 - វិទ្យុសំឡេង​វៀត​ណាម
 

បណ្តាអត្ថបទបានផ្សាយ