14/11/2014 15:19 GMT+7 Email Print Like 0

ប្រធានរដ្ឋទទួលជួបសន្ទនាជាមួយប្រធានតុលាការហុងគ្រី


ប្រធានរដ្ឋទទួលជួបសន្ទនាជាមួយប្រធានតុលាការហុងគ្រី

នារសៀលថ្ងៃទី១២ ​ខែវិច្ឆិកា ឆ្នាំ២០១៤ នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀត​ណាម លោក Truong ​Tan Sang បានទទួលជួបសន្ទនាជាមួយប្រធានតុលាការ​ប្រជាជនហុងគ្រី លោក Darak Peter ដែលកំពុងមានដំណើរទស្សនកិច្ចនៅវៀតណាម។ នៅក្នុងជំនួបនេះ ប្រធាន​រដ្ឋបាន ឲ្យ ដឹង​​ថា៖ ​៖វៀតណាមបាននិងកំពុងចរចារនិងចុះហត្ថលេខាលើកិច្ចព្រមព្រៀងអន្តរជាតិ​ជា​ច្រើន​។​ ដើម្បីបំពេញតម្រូវការអំពីការអភិវឌ្ឍន៍ប្រទេសជាតិ ក៏ដូចជាធ្វើសមាហរណកម្មអន្តរជាតិ ក្នុង​វិស័យគតិយុត្តិ ការងារបណ្ដុះបណ្ដាល លើកកំពស់សមត្ថភាព​សំរាប់​កម្មាភិបាល​រដ្ឋអាជ្ញា​ដើម្បី​បំពេញតម្រូវការអំពីធ្វើសមាហរណកម្ម។ ប្រធានរដ្ឋ Truong Tan Sang បានចាត់ទុកថា៖​ភាគីទាំងពីរត្រូវជំរុញខ្លាំងការ​ផ្លាស់ប្តូរគណៈប្រតិភូដើម្បីរៀនសូត្រ ផ្លាស់ប្តូរបទពិសោធន៍​រវាង​គ្នា​ទៅវិញទៅមក។

លោក Darak Peter បានសង្កត់ធ្ងន់ថា៖ ទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិ​បត្តិការ​ប្រពៃណី​រវាង​ប្រទេសទាំងពីរត្រូវបន្តពង្រឹង និងពង្រីកតទៅទៀត។ លោក Darak Peter ក៏បានអះអាង​ថា៖​ហុងគ្រីសន្យាត្រៀមខ្លួន​ជាស្រេចចែករំលែក​បទពិសោធន៍ សហប្រតិបត្តិការ​ក្នុង​វិស័យ​យុត្តិធម៌​ជាមួយវៀតណាមដែរ៕

 តាម​ VOV5 - វិទ្យុសម្លេង​វៀត​ណាម
បណ្តាអត្ថបទបានផ្សាយ