02/08/2016 10:08 GMT+7 Email Print Like 0

ប្រធានរដ្ឋជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតទីក្រុងហូជីមិញ


ប្រធានរដ្ឋជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតទីក្រុងហូជីមិញ

នាថ្ងៃទី​១ ខែសីហា ឆ្នាំ២០១៦ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang រួម​ជា​មួយក្រុម​សមាជិកសភាទី​ក្រុង​ហូ​ជីមិញបានមានជំនួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតខ័ណ្ឌ​ទី ១ ទីក្រុងហូជីមិញ ដើម្បី​ជូនដំណឹងអំពីខ្លឹមសារ​សម័យប្រជុំលើកទី ១ រដ្ឋសភាវៀតណាម ​នីតិកាលទី ១៤ ។ នៅទីនេះ អ្នកបោះឆ្នោតបានអបអរសាទរសម័យប្រជុំ​លើកទី១​ រដ្ឋសភា នីតិកាលទី ១៤ បានសម្រេចការងារចាត់តាំងកម្មាភិបាល។ទន្ទឹមនឹងនោះ អ្នកបោះ​ឆ្នោត​ក៏បានផ្តើមគំនិតអំពីបញ្ហាមួយចំនួនដូចជា៖ ​បង្ការប្រឆាំងអំពើ​ពុក​រលួយ​ ខ្ជះខ្ជាយ សុវត្ថិភាព ម្ហូបអាហារ​ ការពារអធិបតេយ្យភាព និងបំរ៉ែបំរូលដ៏​ស្មុគ្រស្មាញនាពេលថ្មីៗនេះនៅសមុទ្រខាងកើត។

កត់សម្គាល់នូវមតិរបស់អ្នកបោះឆ្នោត ប្រធានរដ្ឋ លោក Tran Dai Quang សង្កត់ធ្ងន់ថា៖ បំណុលសាធារណះជាបញ្ហាសំខាន់ចំពោះការអភិវឌ្ឍន៍របស់ប្រ​ទេសនិមួយៗ។ ភារកិច្ចរបស់រដ្ឋាភិបាលវៀតណាម នាពេលខាងមុខនេះ​ ត្រូវ​គ្រប់គ្រងអោយបានល្អបំណុលសាធារណះ។ ចំពោះការងារបង្ការប្រឆាំងអំពើពុករលួយ ខ្ជះខ្ជាយ ប្រធានរដ្ឋ ​លោក​ Tran Dai Quang បានអោយដឹ​ងថា៖

“ យើងត្រូវប្រមូលផ្តុំបញ្ជាណែនាជាប្រចាំនិងត្រូវរួមសហការជិតស្និទ្ធិ ​ប្រមូលផ្តុំកម្លាំងទាំងមូលរបស់ប្រព័ន្ធនយោបាយ​និងប្រជាជនទៅលើការងារបង្ការ​ប្រឆាំងអំពើពុករលួយនិងខ្ជះខ្ជាយ។​ទន្ទឹមនឹងនោះ យើងក៏ត្រូវជំ​រុញ​ខ្លាំងការងារ​ឃោសនា អប់រំ ដើម្បីលើកកំពស់ចំណេះដឹងនិងការទទួលខុសត្រូវរបស់ស្ថាប័នគ្រប់ជាន់ថ្នាក់​ ក្នុង​ការបង្ការប្រឆាំងអំពើពុករលួយ៕”

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាអត្ថបទបានផ្សាយ