18/11/2016 10:51 GMT+7 Email Print Like 0

ប្រធានរដ្ឋគុយបា លោក Raul Castro អញ្ជើញទទួលនិងជួប​ចរចារ​ជាមួយ​ប្រធាន​រដ្ឋវៀត​ណាម​លោក​ Tran Dai Quang​


ប្រធានរដ្ឋគយបា លោក Raul Castro អញ្ជើញទទួលនិងជួបចរចារជាមួយប្រធានរដ្ឋ វៀតណាមលោក Tran Dai Quang

នាថ្ងៃទី១៦​ ខែវិច្ឆិកា ឆ្នាំ២០១៦ ពិធីទទួលស្វាគមន៍លោកប្រធានរដ្ឋវៀតណាម លោក​  Tran Dai Quang និង​លោក​ជំទាវ​ដែល​អញ្ជើញ​មក​បំពេញ​ទស្សន​កិច្ច​ជាផ្លូវការ នៅ​សាធារណរដ្ឋគុយបា ចាប់ពីថ្ងៃទី​១៥​ដល់​ថ្ងៃទី​១៧ខែវិច្ឆិកា បាន​ប្រារព្ធយ៉ាង​ឱឡារិក​នៅ​រដ្ឋធានី​ឡាហា​វ៉ាន់​។ បន្ទាប់​ពីការ​ទទួល​បដិសណ្ឋារ​កិច្ច​នេះ ប្រធាន​ក្រុម​ប្រឹក្សា​រដ្ឋ​និង​ក្រុមប្រឹក្សា​គណៈរ​ដ្ឋ មន្ត្រី​គុយ​បា លោក Raul Castro និងប្រធានរដ្ឋវៀតណាម​ លោក Tran Dai Quang បាន​ចាប់ផ្តើម​កិច្ច​ចរចារ។ ថ្នាក់ដឹក​នាំទាំងពីរ​រូបបាន​ឯក​ភាព​ចាត់​ទុក​ថា ប្រទេស​ទាំង​ពីរ​នៅ​មាន​សក្កានុ​ភាព​ និងបរិយាកាសសហប្រតិបត្តិ​ការ​ជាច្រើន សម្រាប់​ធ្វើអាជីវកម្ម​។ ថ្នាក់​ដឹកនាំ​ទាំងពីរ​រូបក៏​បាន​ព្រម​ព្រៀង​ថា​ បន្ត​បញ្ជា​ណែនាំឲ្យ​លើក​កំពស់ប្រសិទ្ធិភាព​ នៃបណ្តាគម្រោងការសហប្រតិបត្តិការលើ​វិស័យ​កសិកម្ម​ ជលផល និង​បង្ករលក្ខណៈ ងាយ​ស្រួលសម្រាប់សហគ្រាសនៃប្រ​ទេស​ទាំង​ពីរ​ទាក់​ទង​នឹង​ទីផ្សារ​របស់​ប្រទេស​នីមួយ​ៗ​។ ភាគី​ទាំងពីរ​បាន​សង្កត់​ធ្ងន់​ថា នឹងបន្តប​ង្កើនកិច្ចសហ​ប្រតិបត្តិការ និង​គាំទ្រ គ្នាទៅ​វិញ​ទៅមក​លើ​បណ្តា​អង្គការ​អន្តរជាតិ និង​វេទិកាពហុភាគីសំដៅការ​ពារសិទ្ធិ និង ផលប្រយោជន៍ស្រប​ច្បាប់​របស់​ប្រជាជន​នៃប្រទេស​ទាំងពីរ ព្រម​ទាំងរួម​ចំណែក​សកម្ម ចូលក្នុងការតស៊ូ​ដើម្បី​សន្តិភាព ស្ថិរភាព កិច្ច​សហប្រតិ​បត្តិការ​និង​អភិវឌ្ឍន៍​នៅលើ​ទ្វីប​​ទាំងពីរ និង​លើពិភពលោក។

​អញ្ជើញជួបសម្តែងការគួរសមជាមួយប្រធានរដ្ឋសភាគុយបា Esteban Lazo នា​ថ្ងៃដដែល​ លោក​ Tran Dai Quang បាន​ស្នើឲ្យស្ថាប័ន​នីតិបញ្ញត្តិ នៃប្រទេសទាំងពីរ​បន្ត ការ​គាំទ្រ​និង​ឃ្លាំមើល​ការ​អនុវត្ត​រាល់កិច្ច​ព្រម​ព្រៀង​រវាង​រដ្ឋ រដ្ឋាភិបាល​នៃប្រ​ទេស​ទាំង​ពីរ សំដៅលើក​កំពស់ប្រសិទ្ធិភាព នៃយន្តការនិងសកម្មភាព​សហប្រតិបត្តិ​ការ​​ទ្វេភាគី ក៏​ដូចជាព​ង្រឹងទំនាក់ទំនង​​សហប្រតិបត្តិការ លើគ្រប់វិស័យសន្តិ​សុខ​ការពារ​ជាតិ​ និង​កិច្ច ការ​បរទេស​ជាដើម។​

​ក្នុងថ្ងៃដដែល ប្រធានរដ្ឋ លោក Tran Dai Quang និងលោកជំទាវ អញ្ជើញទៅ​ទស្សនា​សាលា​បឋម​សិក្សា Nguyen Van Troi នៅរដ្ឋធានី​ឡាហាវ៉ាន់។ នាយប់ថ្ងៃទី​១៦ ខែវិច្ឆិកា ក្រុម​ប្រឹក្សា​រដ្ឋ​គុយ​បា បាន​ប្រគល់​គ្រឿង​ឥស្សិយ​យស Jose Marti ជារង្វាន់​ខ្ពង់​ខ្ពស់​បំផុត របស់រដ្ឋគុយបាជូនចំ​ពោះប្រធាន​រដ្ឋវៀតណាម លោក Tran Dai Quang៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ