20/06/2015 10:01 GMT+7 Email Print Like 0

ប្រធានរដ្ឋគុយបាបានទទួលគណៈប្រតិភូបក្សកុម្មុយនីស្តវៀតណាម


ប្រធានរដ្ឋគុយបាបានទទួលគណៈប្រតិភូបក្សកុម្មុយនីស្តវៀតណាម (VNP)

នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ​២០១៥ គណៈប្រតិភូបក្សកុ​ម្មុយនីស្ត​វៀតណាម បាន​បញ្ចប់​ដំណើរ​ទស្សនកិច្ច​នៅ​គុយ​បា។ មុ​ននោះនាថ្ងៃទី១៨ ខែមិថុនា លេខាទីមួយ​បក្សកុម្មុយ​នីស្ត ប្រធាន​ក្រុម​ប្រឹក្សារ​ដ្ឋនិង​ក្រុមប្រឹក្សា​រដ្ឋ​មន្ត្រី​គុយ​បា​ លោក Raul​ Castro បាន​ទទួលជួប​សន្ទនា​គណៈប្រតិភូបក្ស​កុម្មុយនីស្តវៀតណាម ដឹកនាំដោយ​ លោក Pham Quang Nghi លេខា​គណៈកម្មាធិ​ការបក្ស​ទីក្រុង​ហាណូយ។ លោក​ប្រធាន Raul Castro បាន​អះអាង​នូវ​បំណង​បង្កើន​ការ​ផ្លាស់ប្តូរ​បទពិសោធន៍​ការ​ងារ​លើវិស័យ​ជាច្រើន​ជំរុញកិច្ច​សហ​ប្រតិបត្តិ​ការ​សេដ្ឋកិច្ច​សង្គ​មទ្វេភាគី​និង​ផ្លាស់​ប្តូរ​ អំពីបញ្ហាអន្តរជាតិ​ដែលយក​ចិត្តទុក​ដាក់​ដូច​គ្នា។

​លោក Pham Quang Nghi បានអះអាង​នូវមនោសញ្ចេត​នាមុន​ក៏ដូច​ជា​ក្រោយ​របស់​ប្រជាជន​វៀតណាម​ចំពោះ​ប្រជា​ជន​គុយបា​បងប្អូន ក៏ដូចជាការប្តេជ្ញា​នាំ​ទំនាក់ទំនង​រវាងប្រទេស​ទាំងពីរ​កាន់តែអភិវឌ្ឍន៍​ស៊ីជ​ម្រៅ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ