21/11/2015 09:29 GMT+7 Email Print Like 0

ប្រធានព្រឹទ្ធសភាសាធារណរដ្ឋឆែកអញ្ជើញទៅទស្សនាកិច្ចការងារនៅមហាវិទ្យាល័យ Ton Duc Thang

នាព្រឹកថ្ងៃទី២០ខែវិច្ឆិកាឆ្នាំ២០១៥​ នៅទីក្រុងហូជីមិញ​ភាគខាងត្បូងវៀត​ណាម ប្រធាន​ព្រឹទ្ធស​ភាសាធារ​ណរដ្ឋ​ឆែក​លោក Milan Stech រួមទាំងគណៈប្រ​តិភូជាន់ ខ្ពស់នៃប្រទេសនេះ បានអញ្ជើញទៅទស្សនកិច្ច​និង​សំណេះសំណាល់​ជាមួយ​គ្រូ​បង្រៀន និងនិស្សិតនៅមហាវិទ្យាល័យ Ton Duc Thang ។ នៅក្នុងជំនួបនេះ ប្រធានព្រឹទ្ធសភា​ឆែក លោក Milan Stech បានអះអាងនូវទំនាក់ទំនងការទូត ដ៏ល្អប្រសើរវាងប្រទេសទាំងពីរវៀតណាម និងឆែក ព្រមទាំងចែករំលែក​រាល់ព័ត៌មានដែលគ្រូបង្រៀន និងនិស្សិតវៀតណាមជាច្រើននាក់កំពុងផ្តោតការយកចិត្ត ទុកដាក់ ស្តីពីវិស័យ​សហប្រតិបត្តិការអប់រំ បណ្តុះបណ្តាលនិងវប្បធម៌ជាមួយ សាធារណរដ្ឋឆែក។

​មហាវិទ្យាល័យ Ton Duc Thang ជាមហាវិទ្យាល័យដើមដំបូង​របស់​វៀត ណាម​អនុវត្ត​កម្ម​វិធីស​ហប្រ​តិបត្តិ​ការ​បណ្តុះ​បណ្តាល​បណ្ឌិត​តាមរូប​សណ្ឋាន Sandwich ជាមួយបណ្តាមហាវិទ្យាល័យរបស់សាធារណរដ្ឋឆែកផងដែរ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ